អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា មកប្រកាសទ្រព្យសម្បត្តិ និងបំណុល
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅអង្គារទី ២៩ ខែសីហាឆ្នាំ២០២៣ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល
សម្រាប់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
សំណួរសំខាន់ៗ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ទទួលបានពីសមាជិកសភា សមាជិក រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ក្រោយពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖ តើរយៈពេល ៣០ថ្ងៃយ៉ាងយូរក្រោយពី ការចូលកាន់មុខតំណែងត្រូវចាប់ផ្តើមពីថ្ងៃណាទៅ? តើសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ រូបណាចាំបាច់ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃក្រោយពីការ ចូលកាន់មុខតំណែង ហើយសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ណាខ្លះទៀតមិនចាំបាច់ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងកំឡុងពេលនេះ ដោយត្រូវចាំបាច់ធ្វើការប្រកាសទ្រព្យ សម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ (ខែមករា ឆ្នាំ២០២៤ ឬខែមករា ឆ្នាំ២០២៥) ហើយសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ រូបណាដែលត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយរបស់ខ្លួន?
ចម្លើយ (មាត្រា ១៨ : របបប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ)
ទី១. សមាជិកសភា គឺរយៈពេល៣០ថ្ងៃយ៉ាងយូរក្រោយពីពេលចូលកាន់តំណែង ត្រូវរាប់ចាប់ពីថ្ងៃពិធីប្រកាសសុពលភាព (ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣)
-សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ គឺរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីពេលចូលកាន់តំណែង កំណត់ចាប់ពីថ្ងៃទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
ទី២ : សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ·ថ្មី- ដែលពីមុនមក មិនធ្លាប់ទទួលតួនាទីនេះ ហើយមិនធ្លាប់មានតួនាទីអ្វីផ្សេងទៀត ដែលជាប់កាតព្វកិច្ចប្រកាស ទ្រព្យសម្បត្តិ និងបំណុល ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីចូលកាន់មុខតំណែង។
ទី៣ : សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ចាស់ ដែលត្រូវបានជាប់ឆ្នោតជាថ្មី ឬទទួលបានការតែងតាំងជាថ្មី មិនចាំបាច់ធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងរយៈពេល៣០ថ្ងៃ ក្រោយការចូលកាន់មុខតំណែងនាពេលនេះទេ ហើយត្រូវធ្វើការប្រកាសមួយ ទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ គឺនៅខែមករា ឆ្នាំ២០២៤ សម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅក្នុងឆ្នាំ២០២២ និងនៅខែមករា ឆ្នាំ២០២៥ សម្រាប់អ្នកដែលបានប្រកាសទ្រព្យ សម្បត្តិ និងបំណុល នៅក្នុងឆ្នាំ២០២៣។
ទី៤ : សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ អាណត្តិ ចាស់ (ទី៦) ដែលមិនឈរឈ្មោះជាបេក្ខជនជាថ្មី មិនបន្តអាណត្តិថ្មី លាឈប់ ឬមិនទទួលបានការតែងតាំង ហើយមិនមាននៅសល់មុខងារអ្វីផ្សេងទៀត ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយក្នុងអំឡុងពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីត្រូវបាន បញ្ចប់តួនាទី៕