វគ្គ បណ្តុះ បណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ទៅ ដល់អ្នកសារព័ត៌មាន
ភ្នំពេញ ៖ ក្លិប អ្នក កាសែត កម្ពុជា (ក.អ.ក) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ នៃ វគ្គ បណ្តុះ បណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ទៅ ដល់ អ្នក សារព័ត៌ មាន ដែលបានចូល រួម ជាង ៤០នាក់ មកពីស្ថាប័នផ្សេងៗគ្នា រៀបចំធ្វើឡើងនៅ វិទ្យា ស្ថាន អភិបាល កិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជ ធានី ភ្នំពេញ។
ប្រធានបទទី១ នៅព្រឹកនេះ ស្តីពី «កម្មវិធីផលិតភាពរបស់ទូរសព្ទដៃ» ដែល សិក្ខាកាមនឹងទទួលបាន៖
-ស្វែងយល់អំពីមាតិកាហ្វេសប៊ុក
-ស្វែងយល់អំពីកម្មវិធីថត និងកាត់តវិឌីអូតាមទូរសព្ទដៃ
-ចេះប្រើប្រាស់កម្មវិធីផលិតភាពលើទូរសព្ទដៃ ដែល ជួយ សម្រួល ការ ងារ ប្រចាំថ្ងៃ -ចេះថត និងកាត់តវិឌីអូតាមទូរសព្ទដៃ។
ធ្វើបទបង្ហាញដោយ ៖ លោក ជី សុផាត អ្នក រៀបចំ ព្រឹត្តិការ បារ ខែម កម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល។
ប្រធានបទទី២ នៅពេលរសៀលស្តីពី «ការថតរូប ថតវីឌីអូ និង កាត់ ត វីឌីអូ ដោយប្រើប្រាស់កម្មវិធីផលិតភាព លើទូរសព្ទដៃ»
ធ្វើបទបង្ហាញដោយ ៖ កញ្ញា អាត សុធាវី គ្រូឧទ្ទេស ផ្នែកវីឌីអូ និងទីផ្សារឌីជីថល និងជាស្ថាបនិករបស់ Think Plastic។
វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ធ្វើឡើងដោយ ក្លិប អ្នក កាសែត កម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ រៀបចំដោយ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល (Institute of Digital Governance) ក្នុងគោលបំណង ដើម្បី ផ្តល់ ឱកាស ដល់ អ្នក សារព័ត៌ មាន នូវ ចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្មវិធីថត កាត់ត វីដេអូ តាម ទូរស័ព្ទ ដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និង ការ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ជាដើម៕