លោកអ៊ុក រ៉ាប៊ុន ជំរុញឲ្យស្ថាបន័វិស័យ កសិកម្ម និងជនបទ ចលនាភូមិមួយផលិតផលមួយ ត្រូវបង្កើនប្រសិទ្ធភាពការងារ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលខ្ពស់
ភ្នំពេញ៖ លោកអ៊ុក រ៉ាប៊ុន បានជំរុញឲ្យស្ថាបន័វិសយ័កសិកម្ម និងជនបទ និងស្ថាប័នជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបង្កើនប្រសិទ្ធភាពការងារ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ប្រជាពល រដ្ឋមានចំណូលខ្ពស់ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ឯកឧត្ដមកិត្ដិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា ។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានជំរុញ បែបនេះក្នុងឱកាសដែល លោក ចូលរួម ក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំមន្ដ្រីរាជការ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិសយ័កសិកម្មនិងជនបទ នាព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាន បញ្ជាក់ថា៖ ខ្ញុំសូមជំរុញក្រុមការងារជំនាញបន្ដការអនុវត្តន៍រាល់ភារកិច្ចស្របតាមតួនាទីរៀងៗ ខ្លួនអោយបានសកម្មព្រមៗគ្នាអោយអស់ពីសមត្ថភាពតាមលទ្ធភាពជាក់ ស្ដែង ដើម្បីបម្រើជាតិ ប្រជាជន ក្នុងគ្រប់កាលៈ ទេសៈក្នុងការ បន្តការពារ និងកសាងមាតុភូមិឆ្ពោះ ទៅរកអនាគតមួយដ៏រុងរឿង ពិសេស ប្រែក្លាយកម្ពុជា ជាអរិយៈប្រទេសជឿនលឿនល្បី ល្បាញមួយដូចសម័យអង្គរ ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។
លោកសុទ្ធ សឺន អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យ កសិកម្ម និងជនបទ បានបញ្ជាក់ថា៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានតួនាទីជាគណៈបញ្ជាការឯកភាពមួយ ជួយដល់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយសហការយ៉ាងជិតស្និតជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល និងវិស័យឯកជននិងមានភារកិច្ចទទួលបន្ទុកចាត់ចែងសម្របសម្រួលតាមដានវាយតម្លៃនិងផ្តល់យោបល់ លើការរៀបចំការអភិវឌ្ឈកម្មវិធីគោលនយោបាយ ព្រមទាំងយុត្តិសាស្ត្រនានារបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភស្របតាមគោលការណ៍អភិវឌ្ឈន៍ប្រកបដោយចីរភាពឆ្នាំ២០១៦- ២០៣០ និងគោលដៅទី២បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពអាហារូបត្ថម្ភ និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព ៕ សំរិត