ស្លាប់០១នាក់ របួស១៣នាក់ ក្នុងគ្រោះថ្នាក់រថយន្តស៊ីទែនដឹកហ្គាស បុកជាមួយរថយន្តប្រភេទសណ្តោងរ៉ម៉ក រួចបន្ដបុករថយន្ដប្រភេទទេសចរណ៍ នៅចំណោទយាយម៉ៅពេជ្រនិល
កំពង់ស្ពឺ ៖ ឧប្បទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តប្រភេទសណ្តោងរ៉ម៉ក
រួចបន្ដបុករថយន្ដប្រភេទទេសចរណ៍ នៅចំណោទ យាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បង្កឲ្យរបួស និងស្លាប់។
នៅថ្ងៃទី ៣១ សីហា ២០២៣ វេលាម៉ោង១១និង៣០នាទី រថយន្ត០១គ្រឿង ម៉ាកSHACMAN ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4B-0249 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើបានបុករថយន្ត០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 4A-1424 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រួចបន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3F-5325 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ។
ក្នុងករណីគ្រោះថ្នាក់ខាងលើបណ្ដាលឲ្យស្លាប់០១នាក់ប្រុស ជនបរទេសនៅកន្លែងកើតហេតុ របួសស្រាលធ្ងន់ – ស្រាល ចំនួន ១៣នាក់ ស្រី ០៩ ។ ខូចខាតរថយន្ត០៣គ្រឿង ធ្ងន់០២គ្រឿង។ មូលហេតុបណ្ដាលមកពី រថយន្តទឹកហ្គាសបើកក្នុងស្ថានភាពមេឃភ្លៀងរអិល។
បច្ចុប្បន្នកងកម្លាំងនគរបាលស្រុកភ្នំស្រួច កំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕