ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងជប៉ុន រៀបចំកិច្ចសន្ទនាស្ដីពី សិទ្ធិមនុស្ស

40

 

រាជធានីភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ដែលគេហទំព័រCENទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃ ក្រសួងការបរទេសជប៉ុន បានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុនស្តីពី សិទ្ធិ មនុស្ស លើកទី១២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរបានចូលរួមពិភាក្សាស៊ីជម្រៅលើប្រធានបទសិទ្ធិ មនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែ ទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។ លើសពី នេះ ភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹង ប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌ អន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

ឯកឧត្តម អាន សុខខឿន បានយកឱកាសនោះគូសបញ្ជាក់អំពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រង គ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច ដ៏រឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីក្នុងសង្គមដោយសេរី។ ឯកឧត្តម បានគូសបញ្ជាក់អំពីវឌ្ឍនភាពដ៏សំខាន់ដែល សម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គមគ្រប់ជ្រុង ជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាពនិងសន្តិសុខពិភពលោក តាមរយៈការចូលរួម ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តម អាន សុខខឿន បានគូសបញ្ជាក់ថាអភិក្រមសិទ្ធិមនុស្ស គួរមានមូលដ្ឋានផ្អែកលើ គោលការណ៍នៃការគោរព ការមិនធ្វើនយោបាយភាវូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ពឹងផ្អែកលើប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ… និងកិច្ចសន្ទនាប្រកបដោយភាពស្មោះ ត្រង់ ដោយពិចារណាទៅលើស្ថានភាពខុសគ្នានៃប្រទេសនីមួយៗ និងជៀសវាងនូវការប្រើប្រាស់ ស្តង់ដារពីរ៕

អត្ថបទដែលជាប់ទាក់ទង