ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាយឧស្ម័នអាម៉ូញ៉ាក់ចេញពីរោងចក្រទឹកកក បណ្តាលឲ្យមនុស្សប្រុសស្រីជាច្រើននាក់ ដួលសន្លប់

44

 

ភ្នំពេញ ÷ រោងចក្រទឹកកកមួយកន្លែងត្រូវ បានធ្លាយឧស្ម័នអាម៉ូញ៉ាក់ជះចេញមកក្រៅធុំក្លិនយ៉ាងខ្លាំង ធ្វើឲ្យមនុស្សប្រុសស្រីជាច្រើននាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ ខ្លះដកដង្ហើមសឹងមិនរួច ត្រូវបានដឹងយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីខាងលើនេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ រស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរោងចក្រទឹកកមួយកន្លែងយីហោ ឈាង មួ កំពុងដំណើរការផលិតទឹកកក ដោយមានកម្មករធ្វើការនៅក្នុងនោះជាធម្មតា មួយសន្ទុះក្រោយមកក៏ឮស្នូសំឡេងផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ បណ្ដាលឲ្យមានជះក្លិនសាយភាយពេញតំបន់ក្បែរៗនោះ នឹងបង្កឲ្យមានការភ្ញាក់ផ្អើល និងធ្វើឲ្យកម្មករជាច្រើននាក់ មានស្រីនិងប្រុសដួលសន្លប់បន្តបន្ទាប់ជាច្រើននាក់ ពលរដ្ឋខ្លះទៀតពេលកំពុងជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ទទីនោះក៏ ធុំក្លិនចំហាយឧស្ម័នខ្លាំងពេកទ្រាំមិនបាន ក៏ផ្ដួលម៉ូតូរត់រកទីតាំងដែលមានសុវត្ថិភាព ផងដែរ និងអ្នកខ្លះហូរទឹកភ្នែកពិបាកដកដង្ហើម ដួលសន្លប់តែម្ដង ហើយត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅមន្ទីរពេទ្យ។

បើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្រោយពីលោកទទួលដំណឹងកើតហេតុ នៅខាងលើនោះបានភ្លាមលោកក៏បានដឹងនាំកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ ចុះអន្តរាគមន៍ភ្លាមៗ និងសម្របសម្រួលហើយពិនិត្យទៅលើករណីនេះផង នឹងមានការចូលរួមពីរថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែ នឹងរថយន្ដពន្លត់អគ្គីភ័យផងដែរ ដើម្បីរងចាំអន្តរាគមន៍ ជួយពលរដ្ឋក្នុងករណីបន្ទាន់ណាមួយកើតឡើង។

លោកបានបញ្ជាក់ទៀតដែរថា ចំពោះប្រជាពលរដ្ឋដែលដួលសន្លប់ទាំងអស់ មានចំនួនជាង២០នាក់។ ឯរោងចក្រផលិតទឹកកក ដែលធ្វើឲ្យធ្លាយចេញនូវឧស្ម័ន ដែលធ្វើឲ្យប្រជាពលរដ្ឋដួលសន្លប់រង់ចាំព្រឹកស្អែកនឹងមានវិធានការបន្ដ៕

អត្ថបទដែលជាប់ទាក់ទង