ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សជាង ២,០០០នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ និងរាប់ពាន់នាក់បាត់ខ្លួន នៅប្រទេសលីប៊ី

76

ប៊ែនហ្កាហ្ស៉ី, លីប៊ី ៖ អាជ្ញាធរនៅភាគខាងកើតនៃប្រទេសលីប៊ី បាននិយាយថាមនុស្សយ៉ាងហោច ២,០០០នាក់បានស្លាប់ និងរាប់ពាន់នាក់បានបាត់ខ្លួន បន្ទាប់ពី គ្រោះទឹកជំនន់ដ៏សម្បើមបង្កឡើងដោយព្យុះភ្លៀងដ៏ខ្លាំងមួយវាយប្រហារលើទីក្រុងដឺណា (Derna) ប៉ុន្មានថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យកងទ័ពជាតិលីប៊ីដែលកំពុងគ្រប់គ្រងភាគខាងកើតនៃប្រទេស លោក អះម៉ាត់ មីស្មារី (Ahmed Mismari) បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានផ្សាយ តាមទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ថាគ្រោះមហន្តរាយបានកើតឡើង បន្ទាប់ពីការបាក់ទំនប់ទឹកជាច្រើនកន្លែងក្នុងទីក្រុងដឺណា ហើយមនុស្សកំពុងបាត់ខ្លួនមាន ប្រហែលពី៥,០០០ ទៅ៦,០០០នាក់។ ចំណែក មន្ត្រីលីប៊ីម្នាក់នៃរដ្ឋាភិបាលភាគខាងកើត លោក អូសាម៉ា ហាម៉ាត់ (Osama Hamad) ក៏បាននិយាយដែរថា ចំនួនអ្នកស្លាប់គឺមានច្រើនជាង ២,០០០នាក់ឯណោះ៕

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ប្រមុខអង្គការមនុស្សធម៌ Red Crescent ក៏បានឱ្យដឹងដែរថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងទីក្រុងដឺណា ត្រូវបានរំពឹងថានឹងកើនឡើងចន្លោះពី១៥០ ដល់២៥០នាក់។ ប៉ុន្តែភ្លាមៗ គេមិនទាន់អាចផ្ទៀតផ្ទាត់តួលេខអ្នកស្លាប់បាននៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង