ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្ដហោះចម្បាំងចិន ១០៣គ្រឿង ធ្វើសកម្មភាពក្បែរដែនកោះតៃវ៉ាន់

66

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ បានរាយការណ៍ថាយន្ដហោះចម្បាំងចិន ១០៣គ្រឿង បានធ្វើសកម្មភាពហោះហើរ នៅក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះចម្បាំង១០៣គ្រឿង និងនាវាចម្បាំង៩គ្រឿងរបស់កងទ័ព រំដោះប្រជាជនចិន PLA បានធ្វើសកម្មភាពហោះហើរនៅក្បែរកោះតៃវ៉ាន់ នៅចន្លោះពីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះ»។ ក្រសួងបន្ថែមថាក្នុងចំណោម យន្ដហោះចម្បាំងចិនទាំងនេះ មាន៤០គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងមកនេះ។

គួរបញ្ជាក់ថា យោធាចិនតែងតែបញ្ជូនយន្ដហោះចម្បាំងឱ្យធ្វើការហោះហើរនៅឯតំបន់ភាគខាងត្បូង និងខាងលិចនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ តៃវ៉ាន់បានរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួន តាំងតែពីសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថាកងទ័ពចិនកំពុងប្រុងជើងការខ្ពស់ ក្រោយនាវាចម្បាំង ២គ្រឿងរបស់សហរដ្ឋអាមេរិក និងកាណាដាធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងខែកញ្ញានេះ៕

In this May 11, 2018 photo released by Taiwan’s Ministry of National Defense, a Taiwanese Air Force fighter aircraft, left, flies near a Chinese People’s Liberation Army Air Force (PLAAF) H6-K bomber that reportedly flew over the Luzon Strait south of Taiwan during an exercise. Taiwan is seeking to build-up its domestic defense industry in the face of China’s threats and the reluctance of foreign arms suppliers to provide it with planes, ships, submarines and other hardware to defend its 23 million people. (Ministry of National Defense via AP)
Su-27 fighter jets fly above a military base in the Zhytomyr region, Ukraine, on Dec. 6, 2018. Ukraine’s President Volodymyr Zelenskyy has made a “desperate” plea to the United States to help Kyiv get more warplanes to fight Russia’s invasion. (Mikhail Palinchak, Presidential Press Service via AP)

អត្ថបទដែលជាប់ទាក់ទង