ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសឥណ្ឌា បានជំរុញប្រជាពលរដ្ឋខ្លួនក្នុងប្រទេសកាណាដា ជាពិសេសនិស្សិតឲ្យអនុវត្ត «ការប្រុងប្រយ័ត្នបំផុត»

83

ឥណ្ឌា៖ កាលពីថ្ងៃពុធ ប្រទេសឥណ្ឌា បានជំរុញប្រជាពលរដ្ឋខ្លួនក្នុងប្រទេសកាណាដា ជាពិសេសនិស្សិតឲ្យអនុវត្ត «ការប្រុងប្រយ័ត្នបំផុត» ខណៈទំនាក់ទំនងកាន់តែដុនដាបបន្ទាប់ពីប្រទេសនីមួយៗបានបណ្ដេញអ្នកការទូតម្នាក់ចេញពីប្រទេសរៀងៗខ្លួន ក្នុងជម្លោះដែលកើនឡើងជុំវិញការសម្លាប់មេដឹកនាំក្រុមបំបែកខ្លួន Sikh ម្នាក់។
ភាពតានតឹងបានកើនឡើងចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau បាននិយាយកាលពី ថ្ងៃចន្ទថា ប្រទេសកាណាដាកំពុងស៊ើបអង្កេតទៅលើ “ការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន” អំពីការជាប់ពាក់ព័ន្ធដ៏មានសារៈសំខាន់របស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាក្នុងការធ្វើឃាតលោក Hardeep Singh Nijjar នៅខេត្ត British Columbia កាលពីខែមិថុនា។

ក្រសួងការបរទេសឥណ្ឌាបាននិយាយថា “ដោយមើលឃើញពីការកើនឡើងនៃសកម្មភាពប្រឆាំងឥណ្ឌា និងឧក្រិដ្ឋកម្មស្អប់ខ្ពើមបែបនយោបាយ និងអំពើហិង្សាក្នុងប្រទេសកាណាដា ប្រជាជន ឥណ្ឌាទាំងអស់ នៅទីនោះ និងអ្នកដែលកំពុងពិចារណាក្នុងការធ្វើដំណើរទៅកាន់ទីនោះ ត្រូវបានជំរុញឲ្យអនុវត្តការ ប្រុងប្រយ័ត្នបំផុត” ដោយមិនបានផ្តល់ភុស្តតាង ឬព័ត៌មានលំអិតនៃឧបទ្ទេវហេតុជាក់ស្តែងទេ។ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការផ្តល់ប្រឹក្សាអំពីការធ្វើដំណើររបស់ឥណ្ឌា រដ្ឋមន្ត្រីសុវត្ថិភាព សាធារណៈរបស់ប្រទេសកាណាដា លោក Dominic LeBlanc បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសកាណាដាគឺជា ប្រទេសដែលមានសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង