ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យនៅពិធីមង្គលការបណ្តាលឲ្យមនុស្ស​ជាង​១០០​នាក់បានស្លាប់ និង​១៥០​នាក់បានរបួស នៅអ៊ីរ៉ាក់

148

 បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយថា កាលពីព្រឹកថ្ងៃពុធ ក្រុមការពារជនស៊ីវិលបានរើកកាយគំនរអគារ ដែលឆេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ដោយមានមនុស្សជាង ១០០នាក់បានស្លាប់ និង១៥០ នាក់រងរបួស នៅក្នុងហេតុការណ៍អគ្គិភ័យនៅដែលកើតឡើងនៅពិធីមង្គលការមួយនៅស្រុក Hamdaniya ក្នុងខេត្ត Nineveh របស់ប្រទេសអ៊ីរ៉ាក់។

អភិបាលរងក្រុង Nineveh លោក Hassan al-Allaq បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សចំនួន ១១៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយថា ចំនួនអ្នកស្លាប់មាន យ៉ាងហោចណាស់ ១០០នាក់ និងរងរបួស ១៥០នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រុមសង្គ្រោះជនស៊ីវិលក្នុងតំបន់បាននិយាយថា អគ្គិភ័យបានឆាប ឆេះ សាលដ៏ធំមួយនៅក្នុងតំបន់ភាគឦសាន បន្ទាប់ពីការបាញ់កាំជ្រួចអំឡុងពេលប្រារព្ធពិធីនោះ។

លោក Imad Yohana អាយុ ៣៤ឆ្នាំ ដែលរត់គេចខ្លួនពីអគ្គិភ័យនោះបាននិយាយថា “យើងបានឃើញ ភ្លើងឆេះចេញពីសាល។ មានអ្នករត់ចេញរួច និងអ្នកដែលជាប់គាំងនៅក្នុងនោះ។ ហើយសូម្បីតែអ្នកដែលគេច ផុត ក៏មានរងរបួសដែរ”។

វីដេអូឆ្លើយតបពីអ្នកព័ត៌មានរ៉យទ័រដែលនៅកន្លែងកើតហេតុ បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងតោងឡើងគ្រោងអគារបានឆាបឆេះនោះ និងមានបញ្ចាំងពិលពិនិត្យគំនរបែកបាក់៕

Security forces and emergency responders among others gather around ambulances carrying wounded people following a fatal fire at a wedding celebration, in the district of Hamdaniya in Iraq’s Nineveh province, Iraq, September 27, 2023. REUTERS/Abdullah Rashid

អត្ថបទដែលជាប់ទាក់ទង