ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាពមនុស្សរត់ចេញប្រសាច ពីផ្សារទំនើបផារ៉ាហ្គន ក្រុងបាងកក ក្រោយយុវជនម្នាក់អាយុ១៤ឆ្នាំ បាញ់រះបណ្តាលឲ្យស្លាប់៣នាក់ និងរបួស៥នាក់

120

បាងកក ៖ មានករណីបាញ់ប្រហារក្នុងផ្សារទំនើប Saim Paragon របស់ថៃ នៅកណ្តាលទីក្រុងបាងកក បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស។

តាមការចុះផ្សាយរបស់BBC នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ មានករណីបាញ់ប្រហារមួយបានកើតឡើងក្នុងផ្សារទំនើប ស្យាមផារ៉ាហ្គន ស្ថិតនៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ បណ្ដាលឱ្យស្លាប់មនុស្ស៣នាក់ និងរងរបួសចំនួន៤នាក់។

បើតាមBBCដដែល ជនសង្ស័យ មានអាយុ១៤ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លីក្នុងអំពើបាញ់ប្រហារនេះ ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនបានហើយ។ មូលហេតុដែលនាំឱ្យបាញ់ប្រហារនៅទីតាំងខាងលើ នៅមិនទាន់ដឹងនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង