ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រុស្ស៊ីវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល ​​លើ​ភូមិមួយរបស់​អ៊ុយក្រែន​ បាន​សម្លាប់​មនុស្ស ៥១នាក់ ​ក្នុង​អំឡុងពិធីរម្លឹក​ដល់​ទាហាន​ដែល​បានស្លាប់

104

 

អ៊ុយក្រែន ៖ មន្ត្រីរបស់អ៊ុយក្រែនបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើភូមិមួយនៅភាគឦសាន បានធ្លាក់ចូលទៅក្នុងហាងកាហ្វេ និងហាងលក់គ្រឿងទេសដោយបានសម្លាប់មនុស្ស ៥១ នាក់ ក្នុងអំឡុងពេលប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខ ទាហានអ៊ុយក្រែនដែលបានស្លាប់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ឧបទ្ទវហេតុនេះគឺជា ការវាយប្រហារ ដោយចេតនាលើជនស៊ីវិល និង”មិនមែនជាការវាយប្រហារដោយគ្មានគោលដៅទេ”។

មានគំនរឥដ្ឋធំៗ ដែកដែលបាក់បែក និងកម្ទេចកម្ទីរនៅកន្លែងដែលធា្លប់ជាហាងកាហ្វេ និងហាងដែល ត្រូវបានវាយលុកនៅពេលរសៀលនៅក្នុងភូមិ Hroza ក្នុងតំបន់ Kharkiv ។

មន្ត្រីក្នុងតំបន់បានប្រាប់ទូរទស្សន៍សាធារណៈ Suspilne ថា ការវាយប្រហារនេះគឺជា ការវាយប្រហារដ៏ សាហាវបំផុតនៅក្នុងតំបន់ Kharkiv ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីជាង ១៩ខែមុនមក។

ហើយក៏ហាក់ជាមានជនស៊ីវិលស្លាប់ច្រើនបំផុតមួយនៅក្នុងការវាយប្រហាររបស់រុស្ស៊ី។

នគរបាលក្នុងតំបន់បានប្រាប់ទូរទស្សន៍ជាតិថា ចំនួនអ្នកស្លាប់មានចំនួន ៥១នាក់ ក្នុងនោះ ៦នាក់ រងរបួស និង៣នាក់ បាត់ខ្លួន។ ពួកគេមួយចំនួនជាអ្នកកាន់ទុក្ខដែលប្រមូលផ្តុំគ្នានៅក្នុងហាងកាហ្វេមានទាហានម្នាក់ ស្លាប់៕

អត្ថបទដែលជាប់ទាក់ទង