ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលទីក្រុងឡុងដ៍ ចាប់ខ្លួនមនុស្សជាង ១២០នាក់ ខណៈបាតុកម្មគាំទ្រប៉ាឡេស្ទីនបណ្តាលឱ្យមាន ការតវ៉ាប្រឆាំងតបវិញ

92

ទីក្រុងឡុងដ៏ ៖​ទីភ្នាក់សារព័ត៌មាន Reuters បានចេញផ្សាយ ព័ត៌មានកាលពីថ្ងៃសៅរ៍ថា បាតុករគាំទ្រប៉ាឡេស្ទីនជាង ៣០០,០០០ នាក់ បានដើរដង្ហែរកណ្តាលទីក្រុងឡុងដ៍ ហើយនគរបាលបានចាប់ខ្លួនមនុស្សជាង ១២០នាក់ ខណៈដែល ព្យាយាមបញ្ឈប់ក្រុមបាតុករប្រឆាំងស្តាំនិយមពីការឆ្មក់វាយប្រហារការប្រមូលក្បួនដង្ហែរនោះ។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាល និងក្រុមស្តាំនិយម ដែលបានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំង នឹងបាតុកម្មដែលធ្វើឡើងក្នុងថ្ងៃឈប់បាញ់ ដែលជាការរម្លឹងខួបនៃការបញ្ចប់សង្គ្រាមលោកលើកទីមួយ នៅពេលដែលចក្រភពអង់គ្លេសរំលឹកដល់ជនជាតិខ្លួនដែលស្លាប់ក្នុងសង្រ្គាម។

នាយករដ្ឋមន្ត្រីលោក Rishi Sunak បានថ្កោលទោសអំពើហឹង្សាដែលបានកើតឡើងនៅអគាររម្លឹកសង្រ្គាម Cenotaph ដោយបានវាយប្រហារទៅលើ “អ្នកអាណិតអាសូរក្រុមហាម៉ាស់” ដែលបានចូលរួមក្នុង ការប្រមូលផ្តុំធំ និង”ច្រៀងបទប្រឆាំងសាសនា និងការលើកស្លាកសញ្ញា និងសំលៀកបំពាក់គាំទ្រក្រុមហាម៉ាស់ក្នុងការតវ៉ាថ្ងៃនេះ”។

ភាពតានតឹងបាននឹងកំពុងកើនឡើងខ្ពស់នៅមុនការហែក្បួនកាលពីថ្ងៃសៅរ៍ ដែលជារឿងដ៏ធំបំផុតក្នុង បណ្តាញដើម្បីបង្ហាញពីការគាំទ្រសម្រាប់ប៉ាឡេស្ទីន និងអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ ហ្គាហ្សាស្ទ្រីប បន្ទាប់ពីរដ្ឋមន្ត្រីមហាផ្ទៃលោក Suella Braverman បានហៅការដង្ហែទាំងនោះថា “ការដង្ហែក្បួនបង្ហាញពីការស្អប់” ដែលដឹកនាំដោយ “ក្រុមមនុស្សចូលចិត្តបង្កហឹង្សា”៕

អត្ថបទដែលជាប់ទាក់ទង