ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេ​តុងទីនម្នាក់ស៊ីដាច់លុយសមាជិកជាង​៤០​ម៉ឺន​ដុល្លារ​ ត្រូវនាំខ្លួនមកសាកសួរនៅតុលាការ

88

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នេះ តំណាង​អយ្យការ​បាន​សាកសួរ​ស្ត្រី​​សង្ស័យម្នាក់ ជា​​មន្ត្រី​សាលា​ខណ្ឌ និង ជា​មេ​តុងទីន រួច​ហើយ ហើយ​បាន​បញ្ជូនខ្លួនផ្ញើ​ទៅ​សមត្ថ​កិច្ច​វិញ និង រង់ចាំ​ការ​សម្រេច​ចុង​ក្រោយ ។ ស្ត្រី​មេ​តុងទីន​ឈ្មោះ ចាន់ ស៊ីនួន ​​ស៊ីដាច់​លុយ សមាជិក​ក្រុម​ជា​ច្រើន​នាក់​ទៀត ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ជាង​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក។

ឥឡូវនេះ​ សមាជិក​ជាកូន​តុងទីន​ទាំង​អស់នោះ​ កំពុង​តាម​ដាក់​ពាក្យ បណ្តឹង​ជា​បន្តបន្ទាប់ ដូច្នោះ​ វាសនា​មេ​តុងទីន ចាន់ ស៊ីនួន ប្រហែល​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ​​ឡើយ ។

សូមបញ្ជាក់ថា ស្ត្រី​ម្នាក់​​​បម្រើ​ការងារជា​​មន្ត្រី​សាលា​ខណ្ឌ និងប្រកប​មុខរបរ​ក្រៅ ដោយ​ជា​មេ​តុងទីនផង​ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​អនុវត្ត​ដីកានៃ នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន បញ្ជូន​ទៅ​កា​ន់​​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ពាក់​ព័ន្ធ​លើ​បណ្តឹង​.​ឆបោក និង​រំលោភ​ទំនុកចិត្ត ​មាន​ទឹកប្រាក់ ២១៥០០​ដុល្លារ​អា​មេ​រិ​ក ។ ស្ត្រី​ជាប់​សង្ស័យ​ខាងលើ ឈ្មោះ ចាន់ ស៊ីនួន អាយុ​៣៤ឆ្នាំ ស្នាក់​ផ្ទះ​លេខ​១៧ អឺ ផ្លូវ​៣៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ស្ត្រី​មេ​តុងទីន​ម្នាក់​នោះ គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ប៊ុ​ន សុភាព ។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាល​អំឡុងខែមីនា ឆ្នាំ២០១៧ ជនជាប់សង្ស័យ​ បាន​ធ្វើ​មេ​តុង​ទី ដែល​មាន​សមា​ជិក​ប្រមាណ​៣៨៥​នាក់ លេង ១​ក្បាល​ចាប់ពី​១០​ដុល្លារ, ៣០​ដុល្លារ, ៥០​ដុល្លារ រហូត​ដ​ល់​១០០​ដុល្លារ​អា​មេ​រិ​ក ។ ​ក្រោយមក​ កូន​តុង​បាន​ដេញ​យក​ប្រាក់​នោះ​ជា​បន្តបន្ទាប់ ខ្លះ​បាន ​ខ្លះ​មិន​បាន ជាក់ស្តែង​ដូច​ជាដើម​បណ្តឹង​ឈ្មោះ ប៊ុ​ន សុភាព ដេញ​បាន​តែ​លើ​ក្រដាស លុយ​អត់​បាន​១​រៀល​ទេ ហើយ​មេ​តុងទីន​បាន​សន្យា​ប្រគល់​ឲ្យ​ថ្ងៃនេះ​ថ្ងៃ​នោះ ប៉ុន្តែ​ទីបំផុត​គេចខ្លួន​បាត់ សូ​ម្បី​ការ​ទំនាក់ទំនង​ ក៏​ស្ងាត់​សូន្យឈឹង ។

ក្នុង​រយៈពេល​មេ​តុង​តុងទីន​ បាន​និងកំពុង​គេចខ្លួន ដើមបណ្តឹង​កើត​ទុក​មិន​សុខចិត្ត ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ លុះ​ថ្ងៃ​ទី​២៤ តុលា ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជា​មេ​តុងទីន សមត្ថ​កិច្ច​ក៏​បាន​អនុញ្ញាតឱ្យ​​បើ​ការ​ស៊ើប​អង្កេត​បឋម​ពី​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ឈ្មោះ ចាន់ ស៊ីនួន ដើម្បី​នាំ​ទៅ​សាកសួរ ៕

អត្ថបទដែលជាប់ទាក់ទង