ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនក្មេងស្ទាវ៣នាក់ប្រើអាវុធខុសច្បាប់

179


ភ្នំពេញៈក្មេងស្ទាវ៣នាក់ដែលកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃមួយដើម)ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវក្របួចជាប់។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានប្រាប់អោយដឹង នៅរសៀលថ្ងៃទី២៧ខែតុលានេះ ដោយស្តីការបង្ក្រាបជាក់ស្តែកករណី កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាត(ដាវកែច្នៃមួយដើម)នៅរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០១៨នេះ នៅភូមិឃ្លាំងសាំងសង្កាត់
ឫស្សីកែវខណ្ឌឫស្សីកែវកំលាំងយើងបាន ចេញល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជន
សង្ស័យចំនួន ០៣នាក់
១/ ឈ្មោះ អ៊ូ រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២/ ឈ្មោះ ស៊ូ សុវាសនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង
៣/ ឈ្មោះ បូរិន ហ្វារីត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ១៥ឆ្នាំ មានទីលំនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកអធិការបន្តទៀតថាចំពោះសម្ភារៈដកហូតបានរួមមាន
១/ ដាវកែច្នៃ ០១ដើម
២/ ម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគី និច ពណ៍ស គ្មានស្លាកលេខ
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុង សាកសួរយកចំលើយកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង