ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះរបស់មន្រ្តីអធិការកិច្ច​ក្រសួង​សាធារណការ​ ត្រូវចោរចូលលួចយកគ្រឿង​អ​ល​ង្កា ​និង​លុយ​មួយ​ចំនួន​

112


​ភ្នំពេញ​៖​ មន្រ្តីអធិការកិច្ច​ក្រសួង​សាធារណការនិងដឹកជញ្ជូន​ ត្រូវ​ចោរមួយក្រុម ​ចូលគាល់ផ្ទះ ​លួច​លុយ​​ គ្រឿងអលង្កា​ និង​ទូរស័ព្ទ​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៨​ នៅផ្ទះ​លេខ​៤៧A​ ផ្លូវ​លេខ​២១​ ក្រុម​ទី​៣៦​ ភូមិ​ទី​៧​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។

​​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​សាន​ សូលី​ណា​ ភេទ​ស្រី​ អាយុ​ ៤៨​ឆ្នាំ​ មុខរបរ​អធិការកិច្ច​ក្រសួង​សាធារណការ​និងដឹកជញ្ជូន ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។​ សម្ភារៈ​បាត់បង់ៈ​ ខ្សែ​ក​ដាំ​ត្បូង​ពេជ្រ​ចំនួន​២​ខ្សែ​​ ចិ​ញ្ជៀ​ន​ពេជ្រ​ចំនួន​៣​វង់​​ ក្រវិល​ពេជ្រ​ចំនួន​២​គូរ​​ ដុំ​មាស​៥​ជី​​ លុយ​ជាង​៣០០០​ដុល្លារ​ ​ទូរស័ព្ទ​ដៃ​ម៉ាក​Samsung​ Note8​ ពណ៌​មាស​មួយ​គ្រឿង​។​ ដកហូតស្លាកស្នាម​ក្រ​យ៉ៅ​ម្រាមដៃ​ចំនួន​២​ម្រាម ​ជាប់​នឹង​ប្រអប់​ដាក់​គ្រឿងអលង្កា​។​

​យោង​តាម​ឈ្មោះ​ សាន​ សូលី​ណា​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ ដែល​ត្រូវជា​ម្ចាស់ផ្ទះ ​និង​​ជា​ម្ចាស់​សម្ភារៈ​បាត់បង់ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​៣០​នាទី​ នាង​ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ ​ទៅ​ចូលរួម​កម្មវិធី​ឡើងផ្ទះ​ របស់​មិត្ត​ភក្តិ ​នៅ​ម្តុំ​វិមាន​ភ្នំ​​ពេញ ​ជិត​ផ្លូវ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ លុះដល់​ម៉ោង​ប្រហែល​២១​និង​៣០​នាទី​ ពេល​កម្មវិធី​ចប់​ ខ្ញុំ​ក៏​ត្រ​​ឡប់​មក​ផ្ទះ​វិញ​ ពេល​មក​ដល់​ផ្ទះ​នាង​ខ្ញុំ​ក៏​ដោះ​គ្រឿង​អ​ល​ង្កា ​ដាក់​ក្នុង​កូន​ទូរ​ឈើ​ ក្នុង​បន្ទប់ដេក​ ដោយ​បាន​ចាក់សោ​ត្រឹមត្រូវ ​និង​ទុក​កូនសោ​លើ​កូន​ទូ ​និង​ទូរស័ព្ទ​ដៃ ​រួច​មក​អង្គុយ​ធ្វើ​កិច្ចការ​នៅ​មុខ​បន្ទប់ដេក​ រហូត​ដល់​ម៉ោង​២៤​និង​៣០​នាទី​ នាង​ខ្ញុំ​មិន​ស្រួលខ្លួន​ ក៏​លេបថ្នាំ​រួច​ក៏​ចូល​ទៅ​សម្រាក​ក្នុង​បន្ទប់​ ដោយ​បាន​បិត​ទ្វារ​ត្រឹមត្រូវ​ លុះដល់​ម៉ោង​៩​និង​៣០​នាទី ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៨​ នាង​ខ្ញុំ​ភ្ញាក់ពីដេក​ ស្រាប់តែ​ឃើញ​ទូដាក់​គ្រឿង​អ​ល​ង្កា​ចំហ ​ទើប​ដឹង​ថា​បាត់​ ដោយចោរលួច៕

អត្ថបទដែលជាប់ទាក់ទង