ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលទេយ្យទាននិងថវិកាពីសម្តេចព្រះមហាអរិយវង្ស

174

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដាបានទទួលទេយ្យទាននិងថវិកាមួយចំនួនពីសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ដើម្បីយកទៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយប្រការផ្សេងៗនក្នុងរាជធានីភ្នំពេញ។

   ពិធីប្រគល់-ទទួលទេយ្យទាននេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅវត្តលង្កាព្រះកុសុមារាម។

   លោកមាន ចាន់យ៉ាដាបានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា សូមគោរព និងកោតសរសើរចំពោះទឹកព្រះទ័យរបស់សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល និងព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ ក្នុងការបរិច្ចាគទេយ្យទានផ្ទាល់ខ្លួន ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង