ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទ្រឹស្តីទាំង៧របស់ លោកតេង សៀវភីង

131

ភ្នំពេញ ៖ លោកតេងសៀវ ភីង អតីតជាមេដឹកនាំចិន ដ៏មានឥទ្ធិពលទោះបីលោកបានទទួលមរណភាពទៅហើយ ក៏ដោយតែលោកបានបន្សល់ទុកនូវទ្រឹស្ដីចំនួន៧ សម្រាប់មនុស្សនានាពិចារណាលេង។

ទី១.នៅពេលបក្សីមានជីវិតពួកវាស៊ីសត្វល្អិតជាអាហារប៉ុន្តែពេលវាងាប់វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។
ទី២.ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើមប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
ទី៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាចដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។

ទី៤.កុំគិតថាយើងរឹងមាំគ្មានថ្ងៃឈឺថ្កាត់ដោយសារអាយុនៅតិចត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។
ទី៥.កុំគិតថាខ្ញុំមានហើយចាយលុ

យដូចក្រដាសព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។
ទី៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។
ទី៧.បើទោះបីមិនទំនេរយ៉ាងណាក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិតែត្រូវនឹកដល់គ្នាជានិច្ច។ពេលថ្ងៃផឹកទឹកឲ្យបានច្រើនពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ៕

 

អត្ថបទដែលជាប់ទាក់ទង