ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ រឿងដែលមនុស្សគួរតែមាន និងគួរតែបំភ្លេច

87

ភ្នំពេញ៖ មិនមែននាយឡឺកឺខ្ញុំចេះតែថាទេ តែកើតមកជាមនុស្សមានបញ្ហាច្រើនណាស់គឺមាន
ទាំងរឿងល្អ និងរឿងមិនល្អតែសំខាន់ មនុស្សត្រូវតែចេះរៀបចំជីវិតឲ្យមានសណ្ដាប់ធ្លាប់ ដើម្បីជៀសចេញពីបញ្ហាទាំងនោះ។

មានរឿង៣យ៉ាងដែលគួរបំភ្លេចគឺរឿងអាយុ,រឿងដែលកន្លងហួសនិងរឿងដែលនាំទុក្ខ
ដល់អ្នកដទៃ។រឿង៤ យ៉ាងដែលមនុស្សត្រូវមានគឺ មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត,
មានមិត្តដែលយល់ចិត្ត,មានការងារធ្វើនិងមានផ្ទះសម្បែងសមរម្យ។

រឿង៦ យ៉ាងដែលមនុស្សមិនគួរធ្វើគឺឃ្លានហើយតែមិនញ៉ាំ, ស្រេកទឹកតែមិនផឹកទឹក, ងងុយហើយតែមិនព្រមគេង, ហត់ហើយតែមិនសម្រាក,ឈឺហើយតែមិនព្យាបាល,ចាស់ហើយទើបស្ដាយក្រោយ។
រឿង៧យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ គឺការដែលបានកើតជាមនុស្ស, ការបានយល់ពីសាសនា, ការមានកល្យាណមិត្តល្អ,ការមានភាពសុចរិតជានិស្ស័យ,ការមានចិត្តមិនឫស្យា, ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់, ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
រឿង២យ៉ាងដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះ គឺសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។ ទុក្ខ ៣ យ៉ាងគឺលះបង់មិនបាន, ចាញ់គេមិនបាននិងលែងអ្វីមួយមិនបាន។

ទ្រព្យសម្បត្តិដ៏មានតម្លៃ៦យ៉ាង សម្រាប់មនុស្សគឺរាងកាយ,ចំណេះដឹង,ក្ដីស្រមៃ,ទស្សនៈគតិ, ភាពជឿជាក់និងភាពក្លាហាន។ ជឿខ្ញុំក៏ជឿទៅបើមិនជឿទេអានចប់បំភ្លេចចោលទៅ ក៏វាមិនខាងបង់អ្វីដែរ។ហេស ! ហេស !៕

អត្ថបទដែលជាប់ទាក់ទង