ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ដូចម្ដេចហៅថាអំណាច?

68

ភ្នំពេញ ៖ ចង់អោយខ្លួនលោកអ្នកកាន់តែមានអំណាចមែនទេ? មិនមែនចាំតែធ្វើជានាយករដ្ឋមន្ត្រី
ធ្វើរដ្ឋមន្ត្រីឬមេទ័ពមេប៉ូលីសនោះទេទើបគេហៅថាមានអំណាចនោះ។
នាយខ្ញុំមានវិធីចំនួន៨យ៉ាងដើម្បីធ្វើឲ្យលោកអ្នកសម្រេចគោលដៅនេះបានសូមសាក
ល្បងអានមើលទៅបើថាវាគប់ប្រសើរហើយយល់ថាអាសចទទួលយកបានក៏ទទួលទៅបើមិន
អាចទទួលយកបានទេបំភ្លេចចោលចុះវាមិនខាងបង់អ្វីឡើយ។
ទី១/និយាយតិចធ្វើច្រើនវាជាវិធីមួយដែលនឹងធ្វើឲ្យគេគោរពអ្នកព្រមទាំងកោតសរសើរអ្នក។ទី២/ភាពស្ងប់ស្ងៀមគឺជាបច្ច័យល្អមួយដែលធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនយើងខ្លាចក្រែង
ចំពោះយើង។

ទី៣/ការសង្កេតមើលអោយច្រើនគឺជាគ្រឿងអង្ការមួយធ្វើឲ្យយើងកាន់តែមានភាពចិញ្ចាចចិញ្ចែង។ទី៤/ការសម្លឹងមើលអោយចំភ្នែកអ្នកដែលកំពុងនិយាយនឹងធ្វើឲ្យគេមានភាព
ប្រយ័ត្នប្រយែងក្នុងការជ្រើសរើសសំដីដែលមានប្រយោជន៍មកនិយាយ។
ទី៥/គិតសិនមុននឹងនិយាយវាជាវប្បធម៌ដ៏ល្អមួយសមដូចពាក្យចាស់លោកពោលថាមុននឹងនិយាយត្រូវគ្រាលាស់អណ្ដាតឲ្យបាន១០ដងជាមុនសិនដើម្បីជៀសវាងការនិយាយខុស។
ទី៦/គ្រប់គ្រងពេលវេលាអោយបានកាន់តែប្រសើរទ្បើងព្រោះវេលាដែលរំលងទៅហើយមិនបកត្រឡប់ក្រោយឡើយ។ទី៧/បង្ហាញការគោរពចំពោះមនុស្សទាំងពួង។ទី៨/ធ្វើអ្វីៗដោយស្ងៀមស្ងាត់៕

អត្ថបទដែលជាប់ទាក់ទង