ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាឆ្នុកប្រទ្បងបាក់ឌុប

78

អាឆ្នុកបានប្រទ្បងបាក់ឌុបរួចហើយឪពុកវាសួរពីលទ្ធផលនៃការប្រឡងរបស់វា។
ឪពុក៖អាឆ្នុកអញឮថាលទ្ធផលប្រទ្បងបាក់ឌុបចេញហើយចុះម៉េច ទៅឯង?
អាឆ្នុក៖ពុកឯងដឹងទេអាស្ទាវដែលចំណាំតែចេញមុនគេក្នុងថ្នាក់របស់ខ្ញុំរៀងរាល់ពេលប្រទ្បងនោះវាធ្លាក់ហើយ។
ឪពុក៖ពិតជាពិបាកមែនហើយ។ ចុះឯង?
អាឆ្នុក៖ពុកមានចាំទេអាថាំដែលមកបង្រៀនខ្ញុំដល់ផ្ទះក៏ធ្លាក់ដែរ។
ឪពុក៖ម៉េចក៏ដល់ថ្នាក់នឹង?

អាឆ្នុកខ្ញុំក៏មិនដឹងដែរពុក។រឿងគឺវាអញ្ចឹងសូម្បីអាខ្វាមដែលបានរង្វាន់ខាងវិទ្យាសាស្ត្រនិងគណិតសាស្ត្រក៏ធ្លាក់ដែរ។
ឪពុក៖រួចចុះលទ្ធផលឯងដែលអញចង់ដឹងនោះ?
អាឆ្នុក៖ពុកឯងក៏នៅចាំអាជោនប្រធានថ្នាក់ខ្ញុំ វាក៏ធ្លាក់ដែរ។
ឪពុក៖អាឆ្នុកចាប់ផ្ដើមឆេះដុំក៏ស្រែកខ្លាំងៗថា«អញចង់ដឹងពីលទ្ធផលរបស់ឯងណាអាឆ្នុក»។
អាឆ្នុក៖តបវិញទាំងកំហឹងថា«ពុកហ្អាចុះបើអ្នកទាំងអស់នឹងដែលខ្ញុំបានប្រាប់ពុកឯងធ្លាក់អស់ហើយ ពុកឯងនឹកស្មានថាខ្ញុំនឹងជាប់ហ្អី?»
ឪពុក៖? ! ? ! ?

អត្ថបទដែលជាប់ទាក់ទង