ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជនជាតិវៀតណាមពីរនាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ ពាក់ព័ន្ធពីបទជាឈ្មួញកណ្តាលនាំនារីៗស្រស់ស្អាត តារាម៉ូដែលទៅបម្រើសេវាផ្លូវភេទ

110

វៀតណាម ៖ ស្ត្រីជនជាតិវៀតណាមពីរនាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ កាលពីពីរ សប្តាហ៍មុន ពាក់ព័ន្ធពីបទជាឈ្មួញកណ្តាលនាំនារីៗស្រស់ស្អាត ជាពិសេស តារាម៉ូដែលទៅបម្រើសេវាផ្លូវភេទក្នុងតម្លៃរហូតដល់៥០លានដុង ស្មើនឹង២ពាន់ដុល្លារអាមេរិក សម្រាប់ការបម្រើសេវាមួយលើក ។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលិសបានអះអាងស្ត្រីជាប់ចោទឈ្មោះ Ho Thi Hanh អាយុ២២ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះ Dau Thi Lien ត្រូវបានចោទប្រកាន់ថា បានយកប្រាក់៣០% នៃប្រាក់ដែលអតិថិជនបង់ទៅឱ្យស្ត្រីរកស៊ីផ្លូវភេទ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ។

ប៉ូលិសបានរកឃើញការផ្សាយពាណិជ្ជកម្មសេវាកម្មពិសេសពួកគេតាមអ៊ីនធើរណេត ហើយបានឆ្មក់ចូលសណ្ឋាគារមួយកន្លែងនៅផ្លូវ To Hien Thanh តំបន់ទី១០ ដោយចាប់បានស្ត្រីពីរនាក់កំពុងបម្រើសេវាដល់អតិថិជនក្នុងតម្លៃ៥០លានដុង។ ស្ត្រីម្នាក់អាយុ២៧ឆ្នាំ ត្រូវបានរាយការណ៍ថា គឺជាបរវកញ្ញាឈ្នះការប្រកួតសម្រស់របស់វៀតណាម ខណៈម្នាក់ទៀតអាយុ២៣ឆ្នាំ គឺជាតារាម៉ូដែលរូបថត។

នៅឯសណ្ឋាគារមួយកន្លែងទៀត នៅផ្លូវ Tran Hung Dao ខណ្ឌទី៥ ប៉ូលិសបានចាប់នារីជានិស្សិតមហាវិទ្យាល័យម្នាក់ និងស្ត្រីជាតារាម៉ូដែលម្នាក់ទៀត ដែលកំពុងបម្រើសេវាដល់អតិថិជនក្នុងតម្លៃ ១៤លានដុង។ អ្នកទាំងពីរបាននិយាយថា ពួកគេមកតាមការហៅរបស់ឈ្មួញកណ្តាលគឺ Hanh និង Lien ។

អត្ថបទដែលជាប់ទាក់ទង