ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ច្រឡំឆ័ត្រយោង

96

 

ភ្នំពេញ ៖ យន្តហោះមួយជិតធ្លាក់ហើយមានឆ័ត្រយោង តែ៤ប៉ុណ្ណោះ សម្រាប់មនុស្ស៥នាក់ នៅលើយន្ដហោះនោះ។
មនុស្សទី១គឺអ្នកទាត់បាល់ដ៏ល្បីបាននិយាយថា:” ឥលូវនេះខ្ញុំជាកំពូលអ្នកទាត់បាល់ពិភពលោកខ្ញុំមិនអាចស្លាប់បានទេ!”។បន្ទាប់ពីនិយាយចប់គាត់ក៏យកឆ័ត្រយោងមួយហើយលោតចេញទៅ។
មនុស្សទី២ដែលជាមហាសេដ្ឋីដ៏មានជាងគេនិយាយថា:”ខ្ញុំជាអ្នកមានជាងគេនៅអាហ្រ្វិក ខ្ញុំមិនអាចស្លាប់ពេលនេះបានទេព្រោះទ្វីបអាហ្រ្វិកកំពុងតែត្រូវការខ្ញុំដើម្បីជួយពួកគេ!”។

មនុស្សទី៣ជាប្រធានាធិបតីនៃប្រទេសមួយបាននិយាយថា:”ខ្ញុំជាប្រធានាធិបតីឆ្លាតជាងគេលើពិភពលោកខ្ញុំមិនអាចស្លាប់ពេលនេះបានទេព្រោះអីប្រជាជនខ្ញុំត្រូវការខ្ញុំដើម្បីជួយពួកគេ!”រួចហើយគាត់ក៏យកឆ័ត្រយោងមួយហើយចេញទៅ។
ឥឡូវនៅសល់តែ២នាក់ទេគឺព្រះសង្ឃមួយអង្គនិងកូនសិស្សស្រីតូចម្នាក់។ព្រះសង្ឃបានមានបន្ទូលទៅកាន់ក្មេងស្រីថា:”នាងយកឆ័ត្រយោងចុងក្រោយចុះខ្ញុំពលិកម្មជីវិតខ្ញុំដើម្បីនាង”។

ក្មេងស្រីក៏តបថា:”មិនចាំបាច់ទេឆ័ត្រយោងនៅសល់២ទៀត”។ព្រះសង្ឃក៏បានសួរថា:” ម៉េចចឹង?”។
ក្មេងស្រីឆ្លើយថា:”មកពីប្រធានាធិបតីដ៏មានអំណាចនោះគាត់យកច្រទ្បំយកកាតាបខ្ញុំលោតចុះទៅបាត់ហើយ”៕

អត្ថបទដែលជាប់ទាក់ទង