ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ល្បិចទល់ល្បិច

75

ភ្នំពេញ៖ វាជារឿងនិទាននៅក្នុងគតិលោកទេ តែវាមានចរឹកអប់រំពិសេសគឺវិធីដើម្បីទប់ទល់ជាមួយជនដែលមានកលល្បិចពឹសពុល។
មានសត្វកំប្រុកមួយក្បាលវាចង់ស៊ីមាន់ចែជាអាហារដោយមានចែនោះវាកំពុងតែទំនៅ
លើចុងឈើសត្វកំប្រុកមិនដឹងជាប្រើស្នៀតអ្វីដើម្បីចាប់មាន់ចែនោះស៊ីបានវាក៏ធ្វើជានិយាយ
ទៅកាន់មាន់ចែថាវាទើបតែបានទទួលសារពីទេវតាដោយទេវតាឲ្យវា(កំប្រុក)មកប្រកាសប្រាប់
សត្វទាំងអស់នៅលើផែនដីថាឲ្យឈប់សម្លាប់គ្នាជាអាហារឬចងគំនុំគ្នាចាប់ពីពេលនេះតទៅ។

មាន់ចែដែលឆ្លាតដែរនោះបានគិតថានេះជាកលល្បិចកំប្រុកហើយ។កំប្រុកក៏បន្តថាបើ
ទេវតាប្រាប់ឲ្យសត្វទាំងអស់ឈប់បៀតបៀនគ្នាបែបនេះហើយនោះសូមបងមាន់ចែឯងចុះមក
ដីមកដើម្បីយើងបានឧិបគ្នាជាមិត្តភាពដោយក្ដីស្រឡាញ់
មាន់ចែញញឹមហើយតបថាល្អណាស់បងកំប្រុកតែបងចាំបន្តិចព្រោះខ្ញុំនៅសល់មិត្តខ្ញុំ
ម្នាក់ទៀតគឺសត្វឆ្កែដែលចេញទៅក្រៅមុននេះបន្តិច។ជាមួយនឹងការពោលបែបនេះមាន់ចែធ្វើ
ជាស្រែកហៅឆ្កែថា«បងឆ្កែមកឲ្យលឿនមកបងកំប្រុកមកចងមិត្តភាពជាមួយយើង»។
មានចែក៏គម្រាមបន្ថែមថានោះបងឆ្កែមកហើយ។

កំប្រុកឭុបែបនោះក៏ប្រាស់អាយ៉ូសរត់
ដោយនិយាយថានៅទីនេះក្តៅណាស់ចាំថ្ងៃក្រោយចុះបងមាន់ចែ។
នៅក្នុងសង្គមមនុស្សយើងក៏មានមនុស្សដែលមានល្បិចកលខិលខូចដូចសត្វកំប្រុកដែរ
ហេតុនេះត្រូវប្រយ័ត្នមនុស្សដែលមានល្បិច៕

អត្ថបទដែលជាប់ទាក់ទង