ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ជួយដោះស្រាយទុក្ខ និងកង្វល់ ជូនពលរដ្ឋតាមរយៈសំណូមពរផ្ទាល់

128

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បាន បើកកម្មវិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌក្រោមអធិបតីភាព លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងបរិវេណ វត្តតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

ក្នុងពិធីនោះលោកក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា ៖ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី២ របស់ខណ្ឌពោធិ៍សែនជ័យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ ជាមួយនិងថ្នាក់ដឹងនាំមូលដ្ឋាន ក៏ដូចជាបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងប្រឈម នៅក្នុងមូលដ្ឋាន ។ លោកបានបន្តថា វេទិកានេះ និងបានឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិ យោបល់ ដែលជាការសំណូមពរ រួមនិងបញ្ហាប្រឈមនានា ដែលជាកង្វល់នៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីលើកដាក់យកមកពិភាក្សាដោះស្រាយភ្លាមៗ និងបញ្ហាមួយចំនួន ដែលដោះស្រាយពុំបាន ក្រុមប្រឹក្សា និងយកមកពិភាក្សាគ្នា ដើម្បីរិះរកដំណោះស្រាយជូន ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានធ្វើការលើកឡើងពីបញ្ហានានាដូចជា ៖ បញ្ហាសម្រាម បញ្ហាបរិស្ថាន បញ្ហាក្មេងទំនើង រួមនិងការសំណូមពរជាច្រើន ដូចជា ការស្នើសុំផ្លូវ ស្នើសុំឲ្យត្រួតពិនិត្យសំណង់ផ្ទះល្វែង ដែលនៅខាងមុខវត្តតិក្ខប្បញោ ដែលបានបង្ហូរលូ ចូលទៅកាន់វាលស្រែ របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចបង្កបង្កើនផលបាន ។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សានាពេលនេះ ដើម្បីជួយដោះស្រាយទុក្ខ កង្វល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះ ដូចជា៖ បញ្ហា គ្រឿង ញៀន សំរាមកកស្ទះ ផ្លូវថ្នល់ និងបញ្ហាផ្សេងៗទៀតដែលគាត់ជួបបញ្ហា ជាក់ស្តែង។

ជាមួយគ្នានោះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍ជ័យ បានធ្វើការឆ្លើយតមទៅកាន់មតិ យោបល់របស់ប្រជាពលរដ្ឋ ដោយ ជម្រុញអោយក្រុមហ៊ុន ស៊ីនទ្រី ធ្វើការប្រមូលសំរាមឲ្យបានទៀងទាត់ពេលវេលា បានធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ធ្វើការតាមដាន និងបង្រ្កាបក្រុមក្មេងទំនើងដែល បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំណែកឯសំណូមពរ របស់ប្រជាពលរដ្ឋ នៅចំណុចផ្សេងៗទៀតអាជ្ញាធរ និងយកធ្វើការពិភាក្សា ដើម្បីរិះរកដំណោះស្រាយ ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង