ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប្រធានាធិបតីស៊ី បានផ្ញើរអបអរសាទរដល់ពិព័រណ៍ អាកាសចរណ៍អន្តរជាតិ និងអាកាសចរណ៍ចិនលើកទី 12

125

លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានផ្ញើលិខិតអបអរសាទរ ដល់ពិព័រណ៍អាកាសចរណ៍ និងអវកាសអន្តរជាតិចិនទី 12 ដែលបានបើក កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងហ្ស៊ូហៃខេត្តក្វាងដុង ប្រទេសចិនភាគខាងត្បូង។

ដោយបានកត់សម្គាល់ថា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាស បានបង្កើតសមិទ្ធផលដ៏ធំធេង និងលើកកម្ពស់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្ស។ លោកស៊ី បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាស ជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក។

លោកស៊ីបាននិយាយថា ការបង្ហាញយន្តហោះចិន បានក្លាយជាការប្រមូលផ្តុំធំបំផុត របស់ប្រទេសផលិតយន្តហោះ និងអ្នកទិញដែលដើរតួនាទីវិជ្ជមាន ក្នុងការជំរុញការអភិវឌ្ឍថ្មីនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអវកាស។

លោកសង្ឃឹមថា ពិព័រណ៍នៅឆ្នាំនេះច្បាស់ណាស់ នឹងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកដល់ការចែកចាយ នូវការអភិវឌ្ឍបច្ចេកវិទ្យាអាកាស។

ប្រមាណ 770 អ្នកតាំងពិព័រណ៍ មកពីប្រទេស និងតំបន់ចំនួន 43 នឹងបង្ហាញពីការរីកចម្រើនថ្មីបំផុត របស់ពួកគេ នៅក្នុងវិស័យឧស្សាហកម្មអវកាស នៅក្នុងកម្មវិធីពិព័រណ៍យន្តហោះ ប្រចាំឆ្នាំនេះចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 11 ខែវិច្ឆិកា។

អត្ថបទដែលជាប់ទាក់ទង