ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សូមទានជ្រាប ! សមាគមសិល្បៈកំពុងតែវ៉ល់ៗ

119

កណ្ដុំឆែប!ប៉ុន្មានថ្ងៃនេះការជ្រើសរើសប្រធានសមាគមសិល្បៈកំពុងតែវ៉ល់ៗយ៉ាងម៉េច
ទេបន្ទាប់ពីមេអាណត្តិចាស់កាន់តំណែងហួសកាលកំណត់ដោយសារកូវីដ ១៩មកនោះ។
ខ្លះកាន់កាំបិត ខ្លះលើកពូថៅ ប្រជែងគ្នាយកតំណែងនេះចំពោះអ្នកខ្លះទៀតខិតខំពាក់
អាវក្រោះថាដាក់ពូនេះទើបសម ឬ ដាក់មីងនោះទើបទំនង ខ្លះទៀតថាអ្នកទាំងអស់ហ្នុងមិន
ដល់អញទេគឺមានតែអញទើបសមនឹងកាន់តំណែងនេះខ្លះទៀតចង់បន្តុបអ្នកនេះ ឬ អ្នកនោះ
ទើបមានសមត្ថភាពអភិវឌ្ឍន៍សិល្បៈនៅស្រុកខ្មែរ។

ខ្លះទៀតនៅស្ងៀមមិនចេញស្រដីទេតែនៅខាងក្រោយឆាកឯណោះវិញអ្ហេះនិយាយពីខិតខំបញ្ចុះបញ្ចូលគេឲ្យជួយគាំទ្រខ្លួនព្រោះខ្លួនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់តំណែងនេះ។
ហេស ! ហេស !ចាំបាច់ទៅប្រជែងគ្នាធ្វើអ្វីមិនព្រមបើកលក្ខន្តិកៈមើលទៅ។ធម្មតាសមា
គមមួយត្រូវតែមានលក្ខន្តិកៈ មានសមាជិកប្រតិបត្តិដែលគណៈកម្មការធិការប្រតិបត្តិនេះមាន
សិទ្ធអំណាចធំជាងគេក្នុងការដាក់បេក្ខភាពឈរឈ្មោះសម្រាប់ប្រជែងតំណែងជាប្រធាន។
កុំនិយាយថាសមាគមនេះគ្មានលក្ខន្តិកៈឲ្យសោះហ្នាខ្មាសគេហើយក៏កុំនិយាយថាសមា
គមនេះគ្មានគណៈកម្មាធិការប្រតិបត្តិ។បើគ្មានលក្ខន្តិកៈ និងគណៈកម្មាធិការប្រតិបត្តិមានតែ
សមាគមនោះជាសមាគមសេះហោះហើយ។

មើលទៅដូចជាសម្បើមយក្សដែរតើតែសមាគមនេះមិនដែលឃើញទៅជួយដល់សិល្បៈបូរាណទេឃើញភាគច្រើនមើលឃើញតែសម័យប៉ុណ្ណោះ។
កុំឲ្យវ៉ល់ៗអញ្ចឹងនាំខ្មាសគេមានតែបើកការប្រកួតគ្នាដូចរឿងគុននិយមចិនទៅនរណាខ្លាំងអ្នកនោះធ្វើជាប្រធានចប់ហើយ។ប្រកួតគ្នាបើគ្មានអាប៊ីតទេចាំនាយខ្ញុំទៅធ្វើអាប៊ីតឲ្យដោយមិនទាមទារកម្រៃសោះឡើយ។ល្មមឈប់នាំគ្នាវ៉ល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង