ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំប្រទេសកុម្មុយនីស្ត ចំណាស់ជាងគេលើពិភពលោកពីរ ជួបគ្នាប្ដេជ្ញាបង្កើនសម្ព័ន្ធភាព និងមិត្តភាពគ្នាជាថ្មី នាសម័យកុព្យុទ័រ

149

កូរ៉េខាងជើង៖ យោងតាមទីភ្នាក់ងារពត៌មានបរទេស បានផ្សាយអោយដឹងថា កាលពីថ្ងៃទី៦ វិច្ឆិកាលោកគីម ជុនអ៊ុនមេដឹកនាំ កូរ៉េខាងជើង បានធ្វើបដិសណ្ឋារកិច្ច ចំពោះលោកMiguel Diaz-Canel ប្រធានាធិបតីប្រទេសគូបា ដោយការនាំទៅទស្សនាតំបន់ ប្រវត្តិសាស្រ្តនានា រួមទាំងទស្សនាការសម្តែង​ កីឡាកាយសម្ព័ន្ធ និងរបាំជាតិ នៅទីក្រុងព្យុងយ៉ាង ដោយមាន ភរិយារបស់លោកទាំងពីរ អមដំណើរផង។

គេសង្កេតឃើញ ប្រទេសកុំមុយនីស្តទាំងពីរ បានប្តេជ្ញាបង្កើនសម្ព័ន្ធភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល វិទ្យាសាស្រ្តនិងបច្ចេក វិទ្យា។
ប្រទេសទាំងពីរស្ថិតនៅ ម្ខាងម្នាក់ នៃប៉ូលផែនដី និងមានសម្ព័ន្ធភាព ការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦០។

គួររំលឹកថា៖ស្រុកយើងបែកពីអាពតដំបូង បានជំនួយគុយបាមានស្ករ មាននំ ប្រៃហូប..គុយបា ជួយសាលារៀនមួយដែរ ដាក់ឈ្មោះសាលាគុយបា នៅខណ្ឌច្បារអំពៅ ឥឡូវស្រាប់តែដូរ ឈ្មោះសាលាគុយបាបាត់៕

អត្ថបទដែលជាប់ទាក់ទង