ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកពូទីនព្រមានលោកខាងលិច ពីហានិភ័យកើតមានឡើងបណ្តាលពីការប្រើនុយក្លេអ៊ែរ ក្នុងសមរភូមិនៅអ៊ុយក្រែន

62

រុស្ស៊ី៖ ថ្លែងទៅកាន់សភារុស្សីប្រចាំឆ្នាំ នាថ្ងៃទី២៩កុម្ភះនេះ លោកប្រធានាធិបតីពូទីន បាននិយាយថា«ប្រសិនពួកលោកខាងលិចនៅតែបន្តដំណើរទៅមុខនិងព្យាយាមបង្កើនកម្លាំងគាំទ្រចូលក្នុងសមរភូមិនៅអ៊ុយក្រែនខ្លាំងថែមទៀតនោះ ហានិភ័យបណ្តាលពីសង្រ្គាមនុយក្លេអ៊ែរ នឹងអាចកើតឡើងកាន់តែខ្លាំងឡើង»។

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់ប្រជាជនរុស្ស៊ីថា លោកបានសម្តែងក្តីពេញចិត្ត ចំពោះសន្ទុះរីកចម្រើនទៅមុខ នៃកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ លោកពូទីន ក៏បាននិយាយព្រមានទៅកាន់បណ្តាប្រទេសលោកខាងលិច អំពីគ្រោះថ្នាក់ពិតជាក់ស្តែង នៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះរាលដាល។

អត្ថបទដែលជាប់ទាក់ទង