ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចររន្ធត់ បណ្តាលឲ្យស្លាប់៣នាក់ របួសម្នាក់ ដោយសារឡានបុកឡាន នៅពោធិ៍សាត់

129

(ពោធិ៍សាត់)៖មនុស្សប្រុសស្រី៣នាក់ បានស្លាប់បាត់បងជីវិត នៅកន្លែងដោយសារ រថយន្តកុងតឺន័របានបុក រថយន្តម៉ាកសុំាយ៉ុងដឹកផ្លែឈើ កាលពីវេលា ម៉ោង៤និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តតុងតៃន័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-1452 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើបានឡើងវ៉ាជែងទៅបុករថយន្តទួរីសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-8965 បើកបរក្នុងទិសដៅពីលិចទៅកើតដឹកផ្លែឈើ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់និងរងរបួសធ្ងន់ម្នាក់ ។

វរសេនីយ៍ត្រី ព្រំ តូរ៉ា អធិការរងនគរបាលស្រុកបាកាន បានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ វ៉ាន់ វឿត ភេទប្រុស ជាអ្នកបើកបររថយន្តទួរីស (ស្លាប់), ទី២ឈ្មោះ សង ធូ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបររថយន្តទួរីស (ស្លាប់) និងទី៣កូនក្មេងតូចម្នាក់អាយុប្រហែល ៦-៧ខែ (ស្លាប់) អ្នកទាំងបីរស់នៅភូមិបឹងមី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងរងរបួសធ្ងន់ម្នាក់ ឈ្មោះ ម៉ាញ ភេទប្រុស ជាអ្នកបើកបររថយន្តកុងតឺន័រ រស់នៅខេត្តកំពង់ធំ ។ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

លោកវរសេនីយ៍ត្រី ព្រំ តូរ៉ា បានបន្តថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តតុងតឺន័រវ៉ាជែង ទើបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ ។

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលយកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង