ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ Boeing ដឹកមនុស្សជាង១២០នាក់ ចុះខុសបច្ចេកទេសនៅអាកាសយានដ្ឋានប្រទេស Guyana

121

យន្តហោះដឹកអ្នកដំណើរ​ផ្ទុកមនុស្សសរុប​១២៦នាក់ បានធ្វើការចុះចតខុសបច្ចេកទេសនៅឯ​អាកាស​យានដ្ឋាននៃរដ្ឋធានី Georgetown នៅប្រទេស Guyuna ដោយបង្កឲ្យមនុស្ស៦នាក់​បានរងរបួស និងខូតខាតយន្តហោះយ៉ាងដំណំ។

យន្តហោះ Boeing នោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ Fly Jamaica Airways មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់​ទីក្រុង Toronto នៃប្រទេសកាណាដា នៅពេលវាជួបបញ្ហាបច្ចេកទេសបន្ទាប់ពីហោះឡើងចេញពីព្រលានយន្តហោះខាងលើបានត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ហើយបកក្រោយ​មកចុះចតជាបន្ទាន់វិញ រួចក៏ស្រាប់តែរអិលហួសចេញពីផ្លូវ ហើយជ្រុលទៅបុកនឹង​របងអាកាសយានដ្ឋានតែម្តង។

គួរជម្រាបថា បើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ អ្នករងរបួសពុំមានស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់គំរាមកំហែងអាយុជីវិតឡើយ។ ​យន្ត​ហោះខាងលើមានផ្ទុកអ្នកដំណើរ​ចំនួន១១៨នាក់ ព្រមទាំងអាកាសយានិកនិងបុគ្គលិក​សរុប០៨នាក់ទៀត៕

អត្ថបទដែលជាប់ទាក់ទង