ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកដើមស្វាយ ស្លាប់៣នាក់ របួសជាង១០នាក់

125

តាកែវ៖ រថយន្តដឹកអ្នកដំណើររេចង្កូតធ្លាក់ចេញផ្លូវទៅបុកដើមស្វាយបណ្តាលឱ្យស្លាប់៣នាក់ របួសធ្ងន់ស្រាល១២នាក់ ត្រូវបានរថយន្តសង្រោះបន្ទាន់ទៅមន្ទីពេទ្យ ។ ចំណែកតៃកុងឡានរត់យករួចខ្លួន។

ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងជា៣រសៀល មានរថយន្តក្រុងមួយគ្រឿង បានធ្វើដំណើរពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ តែដល់ចំណុចកើតហេតុរថយន្តរេចង្កូតទៅបុកដើមស្វាយតែម្តង ដែលស្ថិតក្នុងភូមិ កំសី ឃុំញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ ស្លាប់៣នាក់ ខ្មែ១នាក់ បរទេស២នាក់ របួសធ្ងន់៧នាក់ ត្រូវបានរថយន្តសង្រោះបន្ទាន់ទៅមន្ទីពេទ្យរបួសស្រាល៥នាក់ ។ ចំណែកតៃកុងឡានរត់យករួចខ្លួន។
បើតាមការសាកសួរ បានអោយដឹងថា ពួកគាត់មកពីប្រជុំនៅខេត្តកំពត។ ពួកគាត់ជាក្រុមអង្គការជួយកុមារកំព្រា។

អត្ថបទដែលជាប់ទាក់ទង