ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនា ជិះម៉ូតូដេញ កាប់ គ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

40

 

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥ នាក់ កំពុងជិះម៉ូតូ ស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពាក់ព័ន្ធករណី ហិង្សា ដោយចេតនា (ជិះម៉ូតូដេញ កាប់ គ្នា) ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៨៦កែវផ្លូវព្រះមុន្នីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៤:៣០នាទី។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើងដែលកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ កុយ ចាន់ដារ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
២-ឈ្មោះ ហួ ស៊ុនហាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៣-ឈ្មោះ ម៉ូវ ប៉ែត ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកទំនិញតាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
៤-ឈ្មោះ សាន តារា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាស្ទើរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៥-ឈ្មោះ ចន្ធី សិលា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឈូកវ៉ា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គដង្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ១IO-១៧៣៣, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១JX-៧៣២៧។

ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង