ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រតុងហ្គា ស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

30

ទីក្រុងបាងកកនៅទីស្នាក់ការUN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ថ្ថៃទី២៣ ខែមេសា ឆ្នាំ២០២៤.ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តីឧតុនិយម ថាមពល ព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនង នៃព្រះរាជាណាចក្រតុងហ្គា ដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈ កម្ពុជា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភព លោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។
ឯកឧត្ដម ទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា៖ ព្រះរាជាណាចក្រតុងហ្គា គឺជាប្រទេសមួយក្នុងចំ ណោមប្រទេសដីកោះចំនួន ៣ ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលពុំទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រួមមានតុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដែលកម្ពុជាបានចាត់ទុកជារដ្ឋអាទិភាព និងមានលទ្ធភាពគ្រប់ គ្រាន់ ចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសតុងហ្គាពិនិត្យលទ្ធភាព និងពិចារណាក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ។
ជាការឆ្លើយតប លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលតុងហ្គា ដើម្បីពិនិត្យ និងពិចារណាលើការ ចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤នេះ ៕
ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង