ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដដឹកនាំប្រតិភូកម្ពុជា ទស្សនកិច្ច និងស្តាប់បទបង្ហាញស្តីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» នៅប្រទេសអាល្លឺម៉ង់

65

អាល្លឺម៉ង់៖នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រធានគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ច មណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម និងស្តាប់បទបង្ហាញស្តីពី «កិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» ដោយលោកបណ្ឌិត Richard Schiebl និងសហការីជំនាញ នៅទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានដឹកនាំគណៈប្រតិភូ ទស្សនកិច្ច House of the Youth (ផ្ទះយុវជន) និងស្តាប់បទបង្ហាញស្តីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» ដោយលោកបណ្ឌិត Richard Schiebl និងសហការីជំនាញ នៅទីក្រុង Kempten សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សូមរំលឹកថា កាលពីព្រឹកមិញនេះ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានស្តាប់បទបង្ហាញស្តីពីយុទ្ធសាស្ត្រ Kempten Smart City ក្រោយបានចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten និងលោកបណ្ឌិត Richard Schiebl ដែលធ្វើបទបង្ហាញស្តីពី «ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់» ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង