ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំអ្នកវិនិយោគកម្ពុជា ទៅស្វះស្វែងរកការវិនិយោគពីជប៉ុន

37

តូក្យូ, ជប៉ុន៖កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយអ្នកវិនិយោគរបស់ កម្ពុជា ជាច្រើនរូប បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិយោគរបស់កម្ពុជា នឹងទស្សនកិច្ច នៅ ប្រទេសជប៉ុនរយៈពេលប្រមាណជា៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា។ ទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី និងអ្នកវិនិយោគរបស់កម្ពុជា នៅក្នុងប្រទេស ជ ប៉ុន នាពេលនេះ គឺជាកិច្ចប្រឹងប្រែងមួយទៀតក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុន ឱ្យចូលមកវិនិយោគនៅកម្ពុជា។

ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិ យោគ របស់កម្ពុជា អមដំណើរដោយលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ជប៉ុន បានចូលជួបលោក Kunihiko Hirabayashi អគ្គលេខាធិការ AJC, លោក Hosaka Shin អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ និងលោក Imamura Mas a hiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។

ក្នុងជំនួបដាច់ដោយឡែកពីគ្នាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងស្វះស្វែងរកកិច្ច សហ ប្រតិ បត្តិការនានា ដើម្បីជំរុញការធ្វើធុរកិច្ចរវាងកម្ពុជា និងជប៉ុន។

ក្នុងជំនួបដ៏មានសារសំខាន់ទាំងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ សមភាគីជប៉ុន ដែលតែងតែផ្តល់ការគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរៀប ចំ គម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនមកកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីជប៉ុនអំពីបច្ចុប្បន្នភាពនៃបរិយាកាស វិនិយោគ នៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការ ដាក់ ទុន វិនិយោគ លើគ្រប់វិស័យ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋា ភិបាល ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែង ឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តរក្សាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រផ្សេងៗ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងជំនួបខាងលើនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ឆ្លៀតបង្ហាញ និងពន្យល់អំពីលក្ខ ខណ្ឌ ច្បាប់ ការសិក្សាបច្ចេកទេស ព្រមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងតភ្ជាប់ផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង