ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនពលករខ្មែរនៅកូរ៉េ នឹងខាតបង់ផលប្រយោជន៍ធំ៦យ៉ាង បើនាំគ្នាចូលរួមធ្វើបាតុកម្មប្រឆាំង ការបោះឆ្នោត

124

ភ្នំពេញ៖ ខណៈដែលជនអគិតមួយក្រុមតូច នាំគ្នាផ្សព្វផ្សាយ ប្រកូកប្រកាសដល់បងប្អូនខ្មែរ នៅប្រទេស កូរ៉េ ឲ្យនាំគ្នាចូលរួមធ្វើមហាបាតុកម្មប្រឆាំង ការបោះឆ្នោត ទន្ទឹមនឹងនោះក៏មានបងប្អូនពលករខ្មែរនៅកូរ៉េជាច្រើន បានមានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយពួកគាត់អះអាងថា ពួកគាត់នឹងមិននាំគ្នាចូលរួមធ្វើបាតុកម្មនោះទេ ក៏ព្រោះថា ការ បាតុកម្មនោះ អាចនឹងធ្វើឲ្យខាតបង់ប្រយោជន៍ធំៗចំនួន៦យ៉ាងចំពោះខ្លួនឯង។
ការប្រកាសអះអាង របស់បងប្អូនពលករខ្មែរ នៅកូរ៉េនេះ គឺធ្វើឡើងតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែមិថុនា នេះដែលជាឆ្លើយតប ចំពោះជន អគិតមួយក្រុមតូច ដែលនាំគ្នាផ្សព្វផ្សាយ ប្រកូកប្រកាសដល់បងប្អូនខ្មែរ នៅប្រទេស កូរ៉េ ឲ្យនាំគ្នាធ្វើមហាបាតុកម្មប្រឆាំង ការបោះឆ្នោតក្លែងក្លាយ នឹងផ្ទុះឡើងនៅចំ កណ្ដាល ទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យទី២៤ខែមិថុនាឆ្នា២០១៨ខាងមុខនេះ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងប្អូនពលករខ្មែរនៅកូរ៉េ បានលើកឡើងថា “បងប្អូនពលករខ្មែរយើង ឡើងមកប្រទេសកូរ៉េ មកធ្វើការងាររកលុយដើម្បីបង្កើនជីវភាព និង
រៀនសូត្របង្កើនសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិរបស់យើងខ្ញុំ! យើងខ្ញុំមិនមែនមកធ្វើបាតុកម្មទេ! ដូច្នេះ យើងខ្ញុំមិនទៅចូលរួមធ្វើបាតុកម្មជាដាច់ខាត! ព្រោះការចូលរួមធ្វើបាតុកម្ម នាំអោយខាតបង់ប្រយោជន៍ខ្លួនយើងខ្ញុំផ្ទាល់ និង សង្គមជាតិយើងខ្ញុំទាំងមូលផងដែរ”។
បងប្អូនពលករខ្មែរ បានបន្តទៀតថា “ចំណុចដែលខាតបង់នោះ រួមមាន ទី១.ខាតបង់ លុយកាក់ (ថ្លៃធ្វើដំណើរ និងហូបចុក) ទី២. ខាតបង់ពេលវេលា (សម្រាកស្រួលខ្លួន មានសុខភាពល្អ ទៅរៀនសូត្របានចំណេះដឹង ឬទៅធ្វើការថែមម៉ោងបានលុយ) ទី៣. ខាតបង់ការងារ (បើថ្លោះធ្លោយបង្ករជាបញ្ហាអាចគេបញ្ជូនទៅខ្មែរវិញ ឬបើគេកាត់កូតា ពលករ នាំអោយបាត់ឱកាសការងារបងប្អូនដែលបានប្រឡងជាប់ និងត្រៀមខ្លួនមកធ្វើ ការងារនៅកូរ៉េ) ទី៤. អាចមានទោស (បើជ្រុលខ្លួនបង្ករកំហុសឆ្គងធ្ងន់ធ្ងរ ណាមួយក្នុង កំឡុងពេលធ្វើបាតុកម្ម) ទី៥. បាត់បង់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជាតិ (ព្រោះមក នៅផ្ទះគេហើយ ប្រមូលផ្តុំគ្នាតាមទីសាធារណៈ និងដង្ហែរក្បួនតាមដងផ្លូវ នាំអោយក កស្ទះចរាចរតាមផ្លូវធ្វើដំណើរ របស់ប្រជាជនគេ! ស្រែកអាឡេអាឡូរញ៉េរញ៉ៃ បង្ករការ រំខានដោយសំឡេងដល់គេទៀត!) និងទី៦. បាត់បង់ផងប្រយោជន៍ដ៏ធំធេង សម្រាប់ប្រទេសជាតិខ្មែរយើងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង