ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកអង្គការ Save children ៤នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលជាង១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯង

123

តាកែវ៖ រថយន្ដក្រុងមួយគ្រឿង ដឹកក្រុមអង្គការ Save children ជួយកុមារកំព្រា បានជួបគ្រោះថ្នាក់ចរាចរ ដោយរេចង្កូតទៅបុកដើមស្វាយ បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួសធ្ងន់ស្រាល១០នាក់ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិ​កំសី ឃុំញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

នគរបាលខេត្តតាកែវ បានឲ្យដឹងថា រថយន្ដក្រុងនេះ ផ្ទុកមនុស្សសរុបចំនួន១៥នាក់ ដោយធ្វើដំណើរមកពីខេត្តកែប កាត់ខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏រ៉េទៅបុកដើមស្វាយ​នៅខាងស្ដាំដៃពេញទំហឹងតែម្ដង។ ក្នុងគ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯងនេះ បណ្ដាលឲ្យជនរងគ្រោះ៤នាក់ស្លាប់ ក្នុងនោះមានស្ដ្រីជនជាតិអូស្ដ្រាលីម្នាក់ និងរងរបួសធ្ងន់៧នាក់ របួសស្រាល៣នាក់។ ជនរងគ្រោះស្លាប់ ១/.ឈ្មោះ ស៊ុក រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ២​/.ឈ្មោះ កូ លីណា ភេទ​ស្រី​ អាយុ ប្រហែល៣០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ) ៣/.ឈ្មោះ ឡូ រ៉ា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិ​អូស្ត្រាលី បុគ្គលិកអង្គការSave Children(ស្លាប់នៅកន្លែងកើតហេតុ) ៤/. មិនស្គាល់ឈ្មោះ ភេទស្រី ជាបុគ្គលិកអង្គការជាមួយគ្នា (ស្លាប់នៅមន្ទីរពេទ្យ) និង​រងរបួសធ្ងន់ ០៧នាក់(ស្រី០២នាក់) របួសស្រាល ០៤នាក់ (ប្រុស) (មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ)។

ដោយឡែកអ្នកបើកបរបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែជនរងគ្រោះ និងរថយន្ដនៅកន្លែងកើតហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង