ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនមួយក្រុម ជិះឡានរ៉ូល រ៉យ  ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ផ្អើលក្រុងព្រះសីហនុ

125

ព្រះសីហនុ ៖ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន ដែលជិះឡានរ៉ូល រ៉យ ធ្វើសកម្មភាពប្លន់ផ្អើលក្រុងព្រះសីហនុ ត្រូវកងកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានម្នាក់ និង៣នាក់ទៀតកំពុងគេចខ្លួន ព្រមទាំងដកហូតវត្ថុតាង និងអាវុធខ្លី នៅម៉ោង២៣ យប់ ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ នៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ពីបទប្លន់ប្រដាប់អាវុធដោយអាវុធខ្លីម៉ាករ៉ូឡូ នៅវេលាម៉ោង២០និង៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាកា ” ។ ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ក្រោមការបញ្ជាចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីដោយលោក គៀងសុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញផែនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២៣ កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ កម្លាំងជំនាញបានធ្វើការហ៊ុមព័ទ្ធចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E88340722 ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋាការលេខ E1-01359781 ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ផុតកំណត់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ ចោរប្លន់ ជនជាតិចិន មួយក្រុម ជិះឡានទំនើប រ៉ូល រ៉យ ពាក់ផ្លាកលេខ ភ្នំពេញ 2PB 6666។

វត្ថុតាងចាប់យកបាន៖ លុយដុល្លា ៥០០ដុល្លារ របស់ជនរងគ្រោះអាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL មានគ្រាប់ ៣គ្រាប់ ផលិតនៅ USA ជាអាវុធធ្វើសកម្មភាពរបស់ក្រុមចោរជនជាតិ រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ 2BP-៦៦៦៦ ជាមធ្យោបាយធ្វើសកម្មភាព។ ចំណែកជនសង្ស័យ ៣នាក់ទៀតជាជនជាតិចិន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ស្វែងរកចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង