ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខណ្ឌនិងគណៈអភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្រ្តីរាជការខណ្ឌ-សង្កាត់ និងយុវជនជាង៧០នាក់ ចូលរួមត្បាញក្រម៉ាប្រវែង ១០០០ម៉ែត្រដើម្បីបំបែកឯកត្តកម្មពិភពលោក

142

ភ្នំពេញ៖ ក្រោមពាក្យមួយឃ្លាថា” ជឿថាខ្មែរអាចធ្វើបាន ” គាំទ្រក្រម៉ាខ្មែរ ” កាលពីរសៀលថ្ងៃសុក្រ ទី២២​ ខែមិថុនា​ ឆ្នាំ​២០១៨​ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្រ្តីរាជការខណ្ឌ-សង្កាត់ និងយុវជន សសយក ខណ្ឌ-សង្កាត់ សរុបចំនួន ៧៥នាក់ អញ្ជើញចូលរួមត្បាញក្រម៉ាមានប្រវែង ១០០០ម៉ែត្រដើម្បីបំបែកឯតទគ្គកម្មពិភពលោក ក្នុងការត្បាញក្រម៉ា​ ដែលវែងជាងគេនៅលើពិភពលោក ដោយត្រូវបញ្ចប់រួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ។


គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ ជាបន្តបន្ទាប់ក៏បានអញ្ជើញត្បាញក្រម៉ា នៅវាលព្រះមេរុ នេះផងដែរ ដើម្បីបង្ហាញពីការរួបរួម កម្លាំងជាមួយពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។


សូមជម្រាប​ថា យុទ្ធនាការក្រម៉ា ៖ «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូន ប្រជាជនខ្មែរទាំងអស់ ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ។
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង