ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ចាប់ ជនជាតិចិន២៣៥នាក់

160

តាកែវ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តតាកែវ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិន មួយក្រុមធំមានចំនួន២៣៥នាក់ (ស្រី៣៦) ដែលជាប់ពាក់ព័ន្ធករណី Voip។

ក្រុមជនជាតិចិនទាំងនេះ បានលួចលាក់ប្រព្រឹត្តបទល្មើសមួយនេះ ដែលនិយាយស្រួលស្តាប់ទៅ គឺចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ អ៊ីនធឺណិត ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដោយនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះ៖
ទីតាំងទី១/ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន៦៣នាក់ ស្រី០៧នាក់
ទីតាំងទី២/ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)
ទីតាំងទី៣/ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់
ទីតាំងទី៤/ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់ សរុបទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។

ប្រធាន នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំបញ្ជាកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានឲ្យដឹងថា សម្រាប់ជនជាតិចិនទាំងនេះ ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានរឹបអូស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង