ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឃាត់មនុស្ស៣នាក់

46

ឧត្តរមានជ័យ៖ ស្នងការដ្ឋាននគរបាលឧត្តរមានជ័យ បានឲ្យដឹងថា ថ្ងៃច័ន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥រសៀល កម្លាំងអធិការដ្ឋាននគរបាល ស្រុកអន្លង់វែង ចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿង ញៀនបានចំនួន ១ ករណី នៅចំណុច ផ្ទះជនសង្ស័យ ស្ថិននៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើតាមលោកឧត្តមសេនីយ៍ត្រី ផេង តារា ស្នងការរងនគរបាលឧត្តរមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ គឺ១.ឈ្មោះ សូត្រ ដាណេ ភេទប្រុសអាយុ៣២ ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ២.ឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ៣.ឈ្មោះ ថុង សៀកឡាង ភេទប្រុស អាយុ៣៨ ឆ្នាំរស់នៅកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដកហូតសម្ភារៈវត្ថុតាងរួមមាន : ថ្នាំញៀន(ICE)ទឹកកក ចំនួន ១ កញ្ចប់ ធំ ស្មើ ១៨,២៥ក្រាម ទូរស័ព្ទដៃ ចំនួន ៥ គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ បំពង់សម្រាប់ប្រើប្រាស់និង សម្ភារសម្រាប់វេចខ្ចប់មួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង