ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេញមួយខែនេះ ខេត្តព្រះវិហារ ចាប់រថយន្តត្រួតពិនិត្យបាន ៤៦៣គ្រឿង រកឃើញត្រឹមត្រូវ​ ១១៩គ្រឿង និងកាត់ទ្រុងចំនួន​០៣គ្រឿង

180

ព្រះវិហារ៖ ពេញមួយខែនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ  បានធ្វើសកម្មភាពចាប់ត្រួតពិនិត្យរថយន្តបានចំនួន ៤៦៣គ្រឿង ដោយរកឃើញត្រឹមត្រូវចំនួន​ ១១៩គ្រឿង និងកាត់ទ្រុងចំនួន​ ០៣គ្រឿង ។

   ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានមានប្រសាសន៍អោយដឹងថា ត្រឹមរយៈពេលមួយខែនេះ ពោលគឺចាប់ពីថ្ងៃសុក្រ​ ០២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ ដល់ថ្ងៃអាទិត្យ ០៣រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន ៤៦៣គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ ១១៩ គ្រឿង រថយន្តត្រូវបានកាត់ទ្រុង ០៣ គ្រឿង រថយន្តត្រូវកាត់ទ្រុង០៣ គ្រឿង សំពីងសំពោងចំនួន៥៦ គ្រឿង ខ្វះឯកសារ ចំនួន ១៩៣ គ្រឿង ឯកសារក្លែងក្លាយចំនួន១២ គ្រឿង ដោះរានខាងក្រោយ១៣គ្រឿង គ្មានបណ្ណបើកបរចំនួន១៩ នាក់ បណ្ណបើកបរក្លែងក្លាយ២៨នាក់ រថយន្តគ្មានផ្លាកលេខចំនួន១៧គ្រឿង ។

    លោកសំ លាងទ្រីក៏បានបញ្ជាក់ដែរថា បើផ្អែកតាមតួលេខដែលធ្វើការពិនិត្យរយៈពេលមួយខែនេះ ឃើញថា ម្ចាស់រថយន្តភាគច្រើនមិនបានគោរពតាមច្បាប់ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដែលករណីនេះ លោកសូម​អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺកុំដឹកលើសទម្ងន់ កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត។

     គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង