ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរច្បារអំពៅក្នុងការកាត់សំយាបមុខផ្ទះពលរដ្ឋអមសង ខាងផ្លូវ៣៦៩សង្កាត់ច្បារអំពៅទី២

104


ភ្នំពេញៈអាជ្ញាធរច្បារអំពៅចុះរុះរើចុះកាត់សំយាប់ផ្ទះ រោងមុខផ្ទះ និង របងតាមមុខផ្ទះប្រជាជន ដែលរស់នៅអមសងខាងកំណាត់ផ្លូវលេខ៣៦៩ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ចាប់ពីចំណុចកែងផ្សារអំពៅរហូត ដល់ចុងដីទល់និងមាត់ទន្លេបាសាក់ ដើម្បីអោយកំណាត់ផ្លូវលេខ៣៦៩ នៅតំបន់ច្បារអំពៅទី២នេះ មានសភាពធំទូលាយដើម្បីងាយស្រួល ក្នុងការធ្វើដំណើរនិងក្នុង ការដឹកជញ្ជូនទំនិញនិងបន្លែបង្កា យកមកលក់ដូរនៅផ្សារច្បារអំពៅផងដែរ។

កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះក្រោមការដឹកនាំពី សំណាក់លោកអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ាបានណែនាំដល់ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ខណ្ឌ ដោយបានចុះត្រួតពិនិត្យសកម្មភាពកាត់សំយ៉ាប តាមមុខផ្ទះបងប្អូននិមួយៗនិងរោង និងរបង បងប្អូនដែលបាន សង់លយចូលដីចំណីផ្លូវសាធារណះ (កំណាត់ផ្លូវ ៣៦៩) ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកប៊ូ វឌ្ឍនានាយករងរដ្ឋបាលខណ្ឌច្បារអំពៅនិងលោកយ៊ិន វុធចៅសង្កាត់ច្បារអំពៅទី២ បានអោយដឹងថាជាលទ្ឋផល ឃើញថាបងប្អូនម្ចាស់ លំនៅដ្ឋាននិមួយៗទាំងអស់ គាត់បានចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់យ៉ាងផុលផុស ក្នុងការរៀបចំកំណាត់ផ្លូវ៣៦៩នេះ អោយមានរបៀបរៀបរយ ល្អដោយបងប្អូនបាន កំពុងកាត់សំយ៉ាបតាមមុខផ្ទះពួកគាត់ និង រោង និងរបងរបស់ខ្លួនជាបន្តបន្ទាប់ តាមចំណុចទីតាំង ដែលក្រុមការងាររបស់អាជ្ញាធរខណ្ឌបានបាញ់កំណត់។

គួរកត់សម្គាល់ថាកំណាត់ផ្លូវលេខ៣៦៩ក្នុងមូលដ្ឋាន សង្កាត់ច្បារអំពៅទី២ ចាប់ពីចំណុចកែងមុខផ្សារច្បារអំពៅ រហូតដល់មាត់ទន្លេបាសាក់ចុងដី ដោយពិនិត្យឃើញថាមាន សភាពធំទូលាយហើយមាន សណ្ដាប់ធ្នាប់ល្អប្រសើរនិងសោភ័ណភាព តាមដងផ្លូវ៣៦៩នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង