ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើង​ប្រច័ណ្ឌ​ មានគេទាក់​ប្រពន្ធខ្លួន​ ឱ្យកូន​ប្រសាដេក​រួមរ័ក មួយយប់ ប្តីយក​សាំងចាក់​ដុត​ខ្លួនឯង​ក្នុងផ្ទះ ស្លាប់

56

បាត់ដំបង៖ ប្តីយក​សាំងចាក់​ដុត​ខ្លួនឯង​ក្នុងផ្ទះ បណ្តាល​អោយ​ស្លាប់ដោយសារ​ភ្លើងប្រច័ណ្ឌ នៅ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១២ នៅចំណុច​ភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល។

លោកវរសេនីយ៍ត្រី ផាន់ ឡុង​អធិការស្តី​ទី នៃអធិការដ្ឋាន​នគរបាល​ស្រុករតនមណ្ឌល បានរាយការណ៍​ឲ្យដឹងថា មានប្រជាជន​ឈ្មោះ ចាន់ ចៀន អាយុ ៦៨ឆ្នាំ រស់នៅភូមិ​បរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឌុបប្រពន្ធ​ឈ្មោះ ជា សារឿយ ភេទស្រីអាយុ ៥៧ឆ្នាំ មកពីស៊ី​ឈ្នួលបេះសណ្តែក​ ពេលមក​ដល់ផ្ទះ បាន​រករឿង​ប្រពន្ធ តែប្រពន្ធ​គាត់ គេច​ចេញបាត់ទៅ ខ្លួនក៏បាន​ដើរទៅ​ផ្ទះឈ្មោះ ខាត ហាច ភេទស្រី អាយុ ៦៧ឆ្នាំ ជាប់របងគ្នា និងបាន​ឈ្លោះប្រកែក​គ្នា ដោយ​ចោទថា គាត់ទាក់​ប្រពន្ធខ្លួន​ ឱ្យកូន​ប្រសាដេក​រួមរ័ក មួយយប់ ។
ក្រោយពី​ការឈ្លោះ​ប្រកែករួច ឈ្មោះ ចាន់ ចៀន ក៏ដើរចូលទៅ​ក្នុងផ្ទះ​ចាក់សាំងដុតឆេះ​ផ្ទះ រួមទាំង​ខ្លួនឯង​ បណ្តាលឱ្យស្លាប់​នៅក្នុង​ផ្ទះតែម្តង ។ សមត្ថកិច្ច​បន្តថា ក្នុងករណី​នេះគឺ​បណ្តាលមក​ពី ជនរង​គ្រោះប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំងពេក និងមាន​រោគសសៃ​ប្រសាទផង ៕

អត្ថបទដែលជាប់ទាក់ទង