ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ចងកសម្លាប់ខ្លួននៅក្នុងគុកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

115

ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីធ្វើសកម្មភាពគាស់បង្អួចលួចយកសម្ភារ:ម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងគុកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានសម្រេច ខណៈមិនទាន់កសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការផងនោះ។

  ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។
  ជនសង្ស័យឈ្មោះ គឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅប្រើប្រាស់គ្រឿងញៀនដោយតេសទឹកនោមមានសារធាតុញៀនបានឃាត់ខ្លួនកាលវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទពីករណី លួចមានស្ថានទម្ងន់ទោស (ប្រើដៃទាញបង្អួចកញ្ចក់ឲ្យរបើកលួចសម្ភារៈ) ខ្សែលីឡុងក្នុងឃ្លាំងនៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយសមត្ថកិច្ចសាកសួរនាំនិងបញ្ជូលទៅតុលាការរួចរាល់ហើយតែរងចាំតែឯកភាពពីព្រះរាជ្ញាអោយបញ្ជូលខ្លួនជនសង្ស័យទៅមណ្ឌលព្រៃ សនោះទេតែបែរជារសៀលនេះមិនដឹងមូលហេតុអ្វីបានជាចងកស្លាប់ខ្លួននោះទេហើយសមត្ថកិចុចសង្រ្គោះមិនទាន់គ្រាន់តែលឺសំឡេងជនសង្ស័យស្រែកចេញពីក្នុងគុកក៏អឺតមើលតាមមាត់បង្អួចគុកក៏ឃេីញចងកដោយជនសង្ស័យស្រោតខោក្រណាត់ខ្លួនចងទៅមាត់បង្អួចបច្ចុប្បន្នជនសង្ស័យសន្និដ្ឋានជំហ៊ានដំបូងករណីធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងកនៅក្នុងបន្ទប់ឃុំឃាំងរបស់អធិការដ្ឋានខណ្ឌច្បារអំពៅតែរងចាំកោសល្យវិច្ឆ័យការិយាល័យបច្ចេកទេសស្នងការរាជធានីភ្នំពេញចុះមកត្រួតពិនិត្យអោយបានច្បាស់លាស់ ៕
អត្ថបទដែលជាប់ទាក់ទង