ឯកឧត្តម ឃួង ស្រេង សូមក្រាបបង្គំទូលថ្វា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសចូលឆ្នាំសកល ២០២៥
ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី គ្រិស្តសករាជ ២០២៥ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជក មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែបានយកអស់កម្លាំងព្រះកាយពល និងព្រះ បញ្ញាញាណ បំពេញនូវព្រះរាជកិច្ច និងព្រះរាជបេសកកម្ម ប្រកបដោយព្រះរាជទសពិធរាជធម៌ និងព្រះព្រហ្មវិហារធម៌ ដើម្បី បុព្វហេតុឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រខ្មែរ។ ក្រោមព្រះរាជតម្រិះដឹកនាំ ប្រកបដោយព្រះរាជគំរូវីរភាព ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលទាំងក្នុងនីតិកាលកន្លងមក ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ធ្វើឱ្យជាតិមាតុភូមិ និងប្រជារាស្ត្រ ខ្មែរ បាននឹងកំពុងរស់នៅដោយភាពសុខដុមរមនាក្រោមម្លប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍឈានឡើងឥតឈប់ឈរ។ ជាថ្មីម្តងទៀត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមលើកហត្ថប្រណម្យបួងសួងដ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូម ជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបានសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។
សូម ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះរាជភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវនួនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕