ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៧ នាក់ ត្រូវបានបង្រ្កាបបាន ដកហូតវត្ថុតាង គ្រឿងញៀនមួយចំនួន

111

កំពង់ស្ពឺ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន បានម្នាក់ឈ្មោះ តុល មាន ភេទ ប្រុស អាយុ ២៧ឆ្នាំ ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ នៅតាមផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៤៤ ក្នុងភូមិចំបក់ ឃុំវស្លិស ដកហូតបានគ្រឿងញៀនចំនួន ១៧កញ្ចប់ ម៉ូតូ ១ គ្រឿង និង ទូរស័ព្ទដៃ ១ គ្រឿង នៅម៉ោង ១១.៣០ នាទី នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨។

នគរបាលស្រុកសំរោងទង បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានក្មេងប្រុស ស្រី ៤នាក់ បានមកជួលបន្ទប់នៅផ្ទះសំណាក់យីហោ មាស ៩៩ ជាមុខសញ្ញាគួរឲសង្ស័យ កម្លាំងនគរបាល បានសហការជាមួយម្ចាស់ផ្ទះ ធ្វើការត្រួតពិនិត្យ បន្ទប់ ២ បន្ទប់លេខ ១០៥ មានមនុស្ស ៣ នាក់ប្រុស២ ស្រី ១ រកឃើញគ្រឿងញៀន ៣ កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន បន្ទប់លេខ ១០៧ មានមនុស្សស្រី ១ នាក់ ឆែកឆេរឃើញសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន មុខសញ្ញាទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម ៖១.ឈ្មោះ អូន ណារ៉ូ (ឆក) ប្រុស អាយុ ២៥ ឆ្នាំ ភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង ជាមុខសញ្ញាពាក់ពន្ធ័ ករណីឆបោកម៉ូតូ ៤ ករណី។ ២.ឈ្មោះ វ៉ាត់ រតនា ប្រុស អាយុ ១៩ ឆ្នាំនៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង។ ៣.ឈ្មោះ ឌី កញ្ញា ស្រី អាយុ ១៨ ឆ្នាំ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៤.ឈ្មោះ រ៉ា ស្រីពៅ ស្រី ២១ ឆ្នាំ ស្នាក់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន។ ប្រតិបត្តិការខាងលើ នគរបាលឃាត់មនុស្ស ៥ នាក់ស្រី ២ នាក់ គ្រឿងញៀន ២០ កញ្ចប់ ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ២គ្រឿង សម្ភារៈប្រើប្រាស់មួយចំនួន។ ករណីខាងលើបានកសាងសំណុំរឿចាត់កាតាមនីតិវិធី។

ចំណែកឯនគរបាលស្រុកបសេដ្ឋ បន្ដស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាគ្រឿងញៀនបាន ២ នាក់ ដកហូតវត្ថុតាងគ្រឿងញៀន រួមនិងសម្ភារៈប្រើប្រាស់មួយចំនួន ។ កាលពីថ្ងៃសៅរ៍ ដដែល វេលាម៉ោង១៦និង៣០នាទី កម្លាំងនគរបាល ល្បាតដល់ចំណុច លើខ្នងទំនប់ភូមិជ្រៃ ឃុំស្វាយចចិប ស្រុកបសេដ្ឋ បានប្រទះ ឃើញមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន ២នាក់ ១.ឈ្មោះ ព្រំ អុល ប្រុស អាយុ ១៨ ឆ្នាំ ២.ឈ្មោះ ផន វិសាល ប្រុស អាយុ ១៨ ឆ្នាំ អ្នកទាំងពីរស់នៅក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចឆែកឆេររកឃើញ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១ កញ្ចប់ តូច គ្រឿងញៀនសំយោគប្រភេទគ្រាប់ ពណ៌ផ្កាឈូក ចំនួន ៦គ្រាប់ អាវុធចំពុះទង់ ១ កន្រ្តៃ ចំនួន ៣ និងឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។ ជនសង្ស័យទាំងពីនាក់ រួមនឹងវត្ថុតាង ជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង