ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិវៀតណាម ចំនួន៥នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ

76


ភ្នំពេញ៖ នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះចាប ជនជាតិវៀតណាម ចំនួន៥នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវ បញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។

នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មានការដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាម ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិវៀតណាម សរុបចំនួន៥នាក់(ស្រី១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅ អគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង