ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនស្រីសម្តេចតេជោ និយាយថា នាងខ្ញុងនិយាយកំពង់សោមថ្លៃ ដូចគ្មានរឿងអីខុសផង

121


ភ្នំពេញ ៖ ពាក់ព័ន្ធរឿងនៅកំពង់សោម លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ បាននិយាយថា កុំបង្ហូរទឹកភ្នែកធ្វើស្អីនាងខ្ញុងអើយ នាងមិនខុសផង ហើយត្រូវតែហ៊ានបញ្ចេញយោបល់ មិនមែនទើបតែនាងខ្ញុង និយាយឯណា គេឃើញថាថ្លៃមែននេះ។

លោកស្រីហ៊ុន ស៊ីណាត បានបញ្ចេញមតិលើបណ្តាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៩ខែវិច្ឆិកានេះថា “ខ្ញុំគិតថានាងដូចគ្មានរឿងអីខុសផងទេ មនុស្សបញ្ចេញយោបល់ គេនិយាយថាថ្លៃ គ្រប់តែគ្នាយូរហើយ។ មិនមែនទើបតែនាងខ្ញុង និយាយឯណា នាងឭតាមគេ តែដល់ពេលទៅដល់ជួបវាថ្លៃ មែននាងថាមានខុសអី។ ខ្ញុំក៏ទៅឃើញថាថ្លៃមែននេះ សូម្បីតែកន្លែងអង្គុយ តាមមាត់សមុទ្រចិន ជួលយកអស់ដែរ ខ្ញុំបានសួរទៅម្ចាស់តូបចិន ជួលទុកចោល។ នាងនិយាយការពិតទៅចាប់កំហុសស្អី! បើវាថ្លៃមែននោះ ។ ខ្ញុំគាំទ្រនាងហ៊ាននិយាយការពិត ខ្ញុំស្រឡាញ់មនុស្សឃើញ ម៉េចនិយាយអញ្ចឹង អត់ដែលស្គាល់នាងទេ កុំបង្ហូរទឹកភ្នែកធ្វើស្អីនាងមិនខុសផងនោះ “៕

អត្ថបទដែលជាប់ទាក់ទង